Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុក​ស្លាប់ និង​កូនស្រី​បាក់​ជើង​ម្ខាង ពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​សាលារៀន ត្រូវ​រថយន្ត​ដឹក​ស៊ី​ប្រូ ក្រឡាប់​សង្កត់ពីលើ​

spot_img

​ព្រៃវែង ​៖ បុរស​ជា​ឪពុក​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង ចំណែក កូនស្រី​បាន​របួសធ្ងន់ ពេល​ជិៈ​ម៉ូតូ​ឌុប​កូនស្រី​ទៅ​សាលា ហើយ​ត្រូវ​រថយន្ត​ដឹក​ស៊ី​ប្រូ ក្រឡាប់​បោក​ជះ​ទៅលើ​ម៉ូតូ​២​គ្រឿង នៅលើ​ផ្លូវ​​លេខ​៣១២ ចំណុច​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​។​

​នគរបាល​មូលដ្ឋាន ប៉ុស្តិ៍​ល្វា បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​១​គ្រឿង​ម៉ាក​HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​
3E 3785 ជា​ប្រភេទ​រថយន្ត​កែច្នៃ ដឹក​ស៊ី​ប្រូ​ពេញ បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​រត់គេច​បាត់​ក្រោយ​កើតហេតុ​​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ បាន​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយគ្រឿង ហើយ​បួង​ចង្កូត ជ្រុល​មក​ខាងឆ្វេង​ដៃ ធ្វើ​ឲ្យ​កង់​រថយន្ត​ម្ខាង​ផុត​ថ្នល់​កៅស៊ូ រួច​បួង​មកវិញ យោល​ផ្នែក​ខាងលើ​ក្រឡាប់​បះជើង​ជះ​ស៊ី​ប្រូ និង​រថយន្ត​សង្កត់​ម៉ូតូ​២​គ្រឿង​។​

​ម៉ូតូ​ទី​១​ម៉ាក HONDA DREAM C125 ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AI 4532 បើក​ដោយ​ឈ្មោះ អាន ថា ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិពានី​ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ស្លាប់​នៅ​កន្លែង​ ​ដែល​កំពុង​ឌុប​កូនស្រី​ឈ្មោះ ស៊ីម​ ​វុទ្ធា អាយុ​១៨​ឆ្នាំ បាក់​ជើង​ម្ខាង​ខាងឆ្វេង ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​។​

​ម៉ូតូ​ទី​២ ម៉ាក​HONDA​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ប 9896​ភព​១ បើក​ដោយ​ឈ្មោះ លន់ ម៉ានិត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​
​រស់​នៅ​​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×