Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបង្ក​ថា​មក​ពី​ខ្លួន​ស្រវឹង ទើប​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀ​រដាក់ ទេព បូ​ព្រឹក្ស​

spot_img

​ភ្នំពេញ ​៖ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់ កញ្ញា​ទេ​ពបូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​ជនបង្ក​ឈ្មោះ ឆេង រស្មី ក្នុងនោះ​ ​សំណូមពរ​របស់​ភាគី​ទេ​ពបូ​ព្រឹក្ស​មាន ៣ ចំណុច​ដូចខាងក្រោម​ ៖

​ធ្វើ​សន្និសីទកាសែត​សុំ​ទោស​ជា​សាធារណៈ សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន ១០​ម៉ឺន​ដុល្លារ និង​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​អាជ្ញាធរ​មិន​គុំគួន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិ​វិធី​។​

​ភាគី​ជនបង្ក​បាន​ដកឃ្លា ដើម្បី​ពិចារណា​ទៅលើ​សំណូមពរ​ទាំង​បី​របស់​ជនរងគ្រោះ​។ អរគុណ​សំរាប់​បងប្អូន​ដែល​គាំទ្រ​និង​ចូលរួម​ឈឺចាប់​ជា​មួយ​កញ្ញា​ទេ​ពបូ​ព្រឹក្ស​អរគុណ​សម្រាប់​ការ​ស៊ែរ​ចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ពត៌មាន​។​

​លោក ហេង ឡុង បាន​ថ្លែងថា “​នា​ព្រឹក​ថ្ងៃទី 27 ខែ​ធ្នូ ឆ្នាំ 2019 ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​ជនបង្ក​ឈ្មោះ ឆេង រស្មី (​រូប​ខាងក្រោម​) ដែលជា​អ្នក​គប់​កំប៉ុង​ស្រា​បៀរ​មក​លើ​កញ្ញា​។​

ទាំង​ជនបង្ក និង​ម្ចាស់​ហាង​បាន​ឆ្លើយថា​ខ្លួន​ស្រវឹង​! តើ​បងប្អូន​ទាំងអស់គ្នា​ទទួលយក​បាន​ទេ​?

​បើ​គ្រាន់តែ​ពួក​គាត់​ឆ្លើយ​ដោះសារ​ថា​ស្រវឹង​បែបនេះ​?

​តើ​ភាពឈឺចាប់ និង​ខ្មាស់​គេ​ប៉ុណ្ណា​រហូត​ហ៊ាន​ទៅ​ដល់​ធ្វើការ live យំ​ស្រែក​តាម facebook ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ឱ្យ​មហាជន​ជួយ​រក​យុត្តិធម៌​?

​សំណូមពរ​របស់​ភាគី ទេព បូ​ព្រឹក្ស មាន 3 ចំណុច​ដូចខាងក្រោម​ ៖

១. ធ្វើ​សន្និសីទកាសែត​សុំ​ទោស​ជា​សាធារណៈ​ ។

២. សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន 10 ម៉ឺន​ដុល្លារ​ ។

៣. ធ្វើ​កិច្ចសន្យា​ចំពោះមុខ​អាជ្ញាធរ មិន​គុំគួន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិ​វិធី​។​

​ភាគី​ជនបង្ក​បាន​ដកឃ្លា​ដើម្បី​ពិចារណា​ទៅលើ​សំណូមពរ​ទាំង​បី​របស់​ជនរងគ្រោះ​។​

អរគុណ​សំរាប់​បងប្អូន​ដែល​គាំទ្រ​និង​ចូលរួម​ឈឺចាប់​ជា​មួយ​កញ្ញា ទេព បូ​ព្រឹក្ស អរគុណ​សម្រាប់​ការ​ស៊ែរ​ចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ព័ត៌មាន​”៕ ​ដោយ​ ៖​ រចនា​

 

spot_img
×