Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​បង្ហោះ​ព័ត៌មាន លើ​ផេក​ហ្វេស​ប៊ុក​

spot_img

​ភ្នំពេញ​ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បានប្រកាសថា ការ​បង្ហោះ​ព័ត៌មាន​មួយចំនួន និង​រូបភាព​ថ្មីៗ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook នេះ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន រហូត​ទាល់តែ​មាន​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ​។​

​តាមរយៈ Facebook នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានបង្ហាញ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ “​ដោយសារ​មាន​បញ្ហា​នៅ​ក្នុង​ការកំណត់​ការ​បែងចែក​ថវិកា​សំរាប់​ចំណាយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គណនេយ្យ​នេះ​នឹង​មិន​មាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ថ្មីៗ​ទៀងទាត់​ទេ រហូត​ទាល់តែ​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ ដោយ​លើកលែង​តែ​ករណី​ព័ត៌មាន​បន្ទាន់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​។ សេវា​ទាក់ទង​នឹង​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ទាំងអស់​ដែល​បាន​កំណត់​ពេល​រួចហើយ នៅ​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ នឹង​បន្ត​ធ្វើ​ដដែល​។ ចំពោះ​ព័ត៌មាន​ស្តីពី​សេវា និង​កិច្ចដំណើរការ​ការងារ​របស់​យើង​។​

​ដោយសារ​មាន​ការ​មិន​យល់ស្រប​គ្នា​លើ​ការអនុម័ត​លើ​ការចាយវាយ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​សហរដ្ឋអាមេរិក ទំព័រ​ហ្វេ​សបុ​ក​របស់​ស្ថានទូត​នឹង​គ្មាន​ការចុះ​ព័ត៌មាន​ថ្មីៗ ដូច​ធម្មតា​ទេ​។ ចំពោះ​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ ប្រតិបត្តិការ​ផ្នែក​កុងស៊ុល រួម​ទាំង​ការសំភាសន៍​ទិដ្ឋាការ ការ​ធ្វើ​លិខិតឆ្លងដែន និង​សេវា​បំរើ​ពលរដ្ឋ​អាមេរិក នៅ​បន្ត​ជាធម្មតា នៅ​ស្ថានទូត​អាមេរិក​។ ចំពោះ​ព័ត៌មាន​ថ្មីៗ​ស្តី​ពី​សេវា​ទិដ្ឋាការ សូម​ចូល​មើល​គេហទំព័រ http://ow.ly/guCz50jZWCH ។ ចំពោះ​ព័ត៌មាន​ស្តីពី​សេវា​សំរា​ប់ជនជាតិ​អាមេរិក សូម​ចូល​មើល​គេហទំព័រ http://ow.ly/ExTl50jZWCK “៕ ដោយ ​៖ ​កូឡាប​

spot_img
×