Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ប្រកាស​រក​សាច់ញាតិ​បុរស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង បានប្រកាស​ស្វែងរក​សាច់ញាតិ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហើយ​មិន​មាន​ឃើញ​សាច់ញាតិ​មក​មើល​ថែ​នោះទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក សេង ណុង ប្រកាស​ស្វែងរក​សាច់ញាតិ​បុរសរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​ក្រុមគ្រួសារ​នី​មួយៗ ដែល​បាត់​សមាជិក​ក្នុង​គ្រួសារ​សូម​ទាក់ទង ឬ​មក​ពិនិត្យមើល​សមាជិក​ក្រុមគ្រួសារ របស់ខ្លួន នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឱ្យបាន​ឆាប់​។​

​លោក​វេជ្ជបណ្ឌិត សេង ណុង ឱ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា បុរស​រង​គ្រោះថ្នាក់​ចរាច​រណ៍​ខាងលើនេះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន ដឹក​យក​មក​ប្រគល់ឱ្យ មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត ១១​យប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×