Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយ​ឲ្យ​រាង​! ប្តី​ផ្ញើ​រូបថត​ផ្អែមល្ហែម​មួយ​នេះ Troll ប្រពន្ធ មានអី ប្រពន្ធ​គ្រាន់តែ​​ឃើញ​​គិត​ថា​ស្រី​ស្នេហ៍ ផ្ទុះ​កំហឹង​ប្លុក​អា​ខោ​ន​អត់​ចាំ​ស្អែក​!!

spot_img

​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​នៅលើ​បណ្តាញ​សង្គម អស់សំណើច​ជាខ្លាំង នៅពេល​គាត់​បានសម្រេច​ចិត្ត​លេងសើច (troll) ប្រពន្ធ​របស់គាត់​ចង់​ដាច់​ផ្ងារ​តែម្តង តាមរយៈ​ការផ្ញើ​រូបថត​នៅ​ជាមួយ​មនុស្ស​សក់វែង​ម្នាក់​ដល់​ប្រពន្ធ​របស់គាត់​បានឃើញ ។ គាត់​បាន​ចែករំលែក​នូវ​អ្វីដែល​បានកើត​ឡើង​នេះ​នៅ Twitter ។​

​បន្ទាប់​ទទួលបាន​រូប​ភាព​នេះ​នៅលើ WhatsApp ប្រពន្ធ​របស់​បុរស​នេះ​បាន​សួរ​ទៅ​គាត់​ថា តើ​មនុស្ស​នៅក្នុង​រូបថត​នោះ​គឺជា​អ្នកណា​? ហើយ​បាន​ជំរុញ​ឲ្យ​គាត់​ត្រូវ​ឆ្លើយតប​ទៅ​ប្រពន្ធ​ជាមួយ​ពាក្យ​សុំទោស ។​

​តាមរយៈ​ការឆ្លើយតប​បែបនេះ ប្រពន្ធ​របស់គាត់​បាន​គិតថា គាត់​កំពុង​ក្បត់ចិត្ត​នាង​មែនទែន​ហើយៗ បានធ្វើ​ឲ្យ​នាង​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ដោយ​និយាយថា​៖ «​ខ្ញុំ​មិនដែល​ក្បត់​អ្នក​ទេ ហេតុ​អី​អ្នក​ហ៊ាន​ធ្វើ​ដាក់​ខ្ញុំ​បែបនេះ​» ។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះ នាង​ក៏បាន​ប្លុក​អា​ខោ​ន​គាត់​តែម្តង ។​

​ប៉ុន្តែ អ្វី​ដ៏​គួរ​ឲ្យ​អស់សំណើច​នោះ គឺថា «​មនុស្ស​ស្រី​» នៅក្នុង​រូបថត​នោះ តាម​ពិតជា​គាត់​មនុស្ស​ប្រុស​ទុក​សក់វែង​ប៉ុណ្ណោះ ហើយ​គាត់​គឺជា​មិត្តភក្តិ​ប្តី​របស់​នាង​ផងដែរ ៕​ ឧត្តម

spot_img
×