Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហ៊ុន ស៊ី​ណាត ដាក់​មួយ​ម៉ាត់ ទំនងជា ទេព បូ​ព្រឹក្ស ចត់​បាយ “​ថ្លៃ​ម្ល៉េះ ធូរ​ថ្លៃ​ខ្លះទៅ​”

spot_img

​ភ្នំពេញ ​៖ កាលពី​ប៉ុន្មាន​នាទី​មុននេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រតិកម្ម​ចំពោះ​ករណី រង​ការប្រមាថ​របស់​តារាចម្រៀង ទេព បូ​ព្រឹក្ស ដែល​ទាម​ទារជំងឺចិត្ត​ចំនួន ១០​ម៉ឺន​ដុល្លារ ដោយបាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖”​អុញ​! ជះ​ស្រា​បៀរ​សោះ ទារ​ជំងឺ​បាន​ថ្លៃ​ជាង​ការ​ដា​ញ់​ថ្លៃ​ស្បែកជើង ជនជាតិ​អ៊ី​រាក់​គប់​ក្បាល់​ច​ច ប៊ូ​ស ប្រធានាធិបតី​ទី ៤១ របស់​អាមេរិក​ទៅទៀត​វើ​យ​។ បើ​យក​ការ​ផ្អើល​នេះ ទៅ​ជួយ​ការងារ​សង្គម មិនដឹង​ល្អ​យ៉ាងណាទេ មើលទៅ​ម្នាក់ៗ មិន​ជួយ​សម្រួល​គ្នា​ទេ ម្នាក់ៗ​មានតែ​ដុត​ឲ្យ​ខ្លោច​រោច​​ឲ្យ​ឆៅ​។ ហៅ​អ្នក​ជះ​ស្រា​បៀរ មកសុំ​ទោស​ទៅ នេះហើយ​ទឹក​ប្ដូរ​និស្ស័យ វា​បែប​នេះឯង ម្យ៉ាងទៀត អ្នក​ទារជំងឺចិត្ត​នោះ​ទៀត ថ្លៃ​ជាង​ស្បែកជើង​ជនជាតិ​អ៊ី​រាក់ គប់​ក្បាល ច​ច ប៊ូ​ស ថ្លៃ​ម្ល៉េះ ធូរ​ថ្លៃ​ខ្លះទៅ “​។​

​ជាមួយគ្នានេះដែរ តារាចម្រៀង ទេព បូ​ព្រឹក្ស ដែលមាន​ឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស ក្រោយពី​ដាក់ពាក្យ​បណ្ដឹង​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​រួចមក បានទាម​ទារ​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ទៅ ១០​ម៉ឺន​ដុល្លារ ។​

​នៅ​ថ្ងៃទី​២៧ ខែធ្នូ​នេះ លោក ថៃ នរៈ​សត្យា បាន​អះអាង​ប្រាប់​សារព័ត៌មាន​មួយ​ថា គេ​ប្រើ​សិទ្ធិ​ដោយ​មិន​សិក្សា​ពី​ហេតុផល​ផង តើ​ប្រតិកម្ម​ធ្វើ​អី​ទៅ​? ខ្លះ​មិន​ទាំង​បាន​ស្តាប់​ការនិយាយ​របស់ខ្ញុំ​ផង​ហ្នឹង​! អ្វីដែល​លោក​បាន​និយាយ​នោះ គឺ​លោក​មានន័យ​ចង់​ប្រៀបធៀប​ពន្យល់​ទៅកាន់​មនុស្ស​ទាំងអស់គ្នា ដោយ​មិន​កាន់ជើង​ខាង​ណា ឬក៏​លើក​តម្លៃ​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​ណាមួយ​នៅ​ទីសាធារណៈ​នោះឡើយ​។ គួរ​កុំ​យកតម្រាប់​តាម​ឥរិយាបថ​បែប​នឹង​ថែម​ទៀតផង តែ​អ្នកខ្លះ​មិន​ទាំង​បាន​ស្តាប់​ផង ហើយ​គេ​ចេះតែ​ប្រតិកម្ម​តាមៗ​គ្នា​ទៅវិញ​។ យើង​ទៅ​ទប់​គេ​ក៏​វា​មិនកើត​ដែរ ទុក​ឲ្យ​គេ​យល់ឃើញ​ដោយ​ខ្លួនគេ​ទៅ បើ​យើង​ទប់​ចុះ​ទប់​ឡើង​វា​កាន់តែ​ធ្ងន់​នោះ វា​នឹង​ទៅជា​យ៉ាងណា អញ្ចឹង​ទុក​ឲ្យ​មតិ​សាធារណជន​យល់ឃើញ ខណៈពេល​មតិ​ខ្លះ​ក៏​គេ​មិន​ជេរ និង​រិះគន់​លោក​ដែរ​។​

​លោក បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​វាយតម្លៃថា វា​មិនមែនជា​រឿង​ធំ​នោះ ពោល​គឺជា​រឿង​ដែល​អាច​និយាយ​គ្នា​បាន បើ​ភាគី​ជម្លោះ​ទាំងសងខាង​មាន​សុ​ឆន្ទ​:​ក្នុងការ​ដោះស្រាយ​គ្នា​។ ខ្ញុំ​មិនបាន​និយាយ​កាន់ជើង​លម្អៀង​ទៅខាង​ណា​ឡើយ ហើយ​ខ្ញុំ​ក៏បាន​បន្ទោស​ចំពោះ​ជន​ដែល​មិនចេះ​គ្រប់គ្រង​ខ្លួន ហើយ​បញ្ចេញ​កំហឹង​ទៅលើ​គេ​នោះដែរ ប៉ុន្តែ​ការបញ្ចេញមតិ​ប្រមាថ​មកលើ​ខ្ញុំ​ពី​សំណាក់​ជន​មួយចំនួន​ណា​នោះ វា​គ្រាន់តែ​ជា​កម្រិត​គំនិត​នៃ​បុគ្គល​ម្នាក់ៗ​ក្នុង​ការប្រើ​សិទ្ធិ​របស់​ពួកគាត់​ប៉ុណ្ណោះ ! “​។​

​លោក ថៃ នរៈ​សត្យា បានផ្តល់​បទសម្ភាសន៍ ជាមួយ​បណ្តាញសារព័ត៌មាន នៅក្នុង​ស្រុក​មួយ ពាក់ព័ន្ធ​ទៅនឹង​ករណី​នាង ទេព បូ​ព្រឹក្ស ដែល​ត្រូវបាន​គេ​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀរ ទៅលើ​នាង នៅ​ហាង​ផឹកស៊ី​មួយកន្លែង​នោះ​ថា ជា​រឿង​តូចតាច​មួយ​។ លោក​ថា ករណីនេះ​គឺជា​អង្គហេតុ​មួយ​តូច តែបើ​យើង​ចង់​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​នោះ វា​នឹង​អាច​រីក​ធំ ប៉ុន្តែ​បើ​ភ្លើង​វា​ឆេះ​ហើយ​នោះ គឺអាច​នឹង​ពិបាក​ពន្លត់​ណាស់​។ ករណីនេះ​ប៉ះ​មនុស្ស​ដែលជា​សាធារណៈ​បុគ្គល ហេតុនេះ​អ្នកប្រព្រឹត្ត​មិនជា​ល្អ​មុខ​ណាស់ដែរ​ទេ ដោយសារ​វា​បានបង្ហាញ​ពី​ការស្រុតចុះ​នូវ​សីលធម៌​របស់​បុគ្គល​។ លោក​បន្ថែមថា រឿង​គប់​កំប៉ុង​ស្រា​បៀរ​នេះ វា​មិនមែនជា​រឿង​ធំ​ទេ គឺ​វា​ជា​រឿង​តូច ប៉ុន្តែ​វា​បង្កើតជា​រឿងអាស្រូវ​មួយ​ដ៏​ធំ ហើយ​លោក​មិន​ចង់ឃើញ​រឿង​មួយ​នេះ​វា​វែងឆ្ងាយ​ឡើយ អត់ធ្មត់​រឿង​តូច​បាន ទើប​យើង​អាច​ទទួល​ជ័យជំនះ​នូវ​ធំៗ​បាន​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×