Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ផ្ញើ​របាយការណ៍​ត្រួតពិនិត្យ និង​លុបបំបាត់​ប៉ុស្ដិ៍​អនាធិបតេយ្យ​តាមផ្លូវ​គោក និង​ផ្លូវទឹក ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែមករា​

spot_img

​ភ្នំពេញ​ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈបញ្ជាកា​រដឹក​នាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ប្រាប់​ឲ្យ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែលជា​សមាជិក ត្រូវ​ផ្ញើ​របាយការណ៍ ស្ដីពី​វឌ្ឍនភាព​នៃ​ការត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្ដិ៍ តាមផ្លូវ​គោក និង​ផ្លូវទឹក ឆ្នាំ​២០១៨ ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។​

​លិខិត​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​ប​ណ្ដិ​ត នេ​ត សាវឿន ដែល​ផ្ញើជូន​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ដែល​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ របាយការណ៍​នេះ នឹង​ត្រូវយក​ធ្វើជា​មូលដ្ឋាន​បូកសរុប វាយតម្លៃ ដើម្បី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល និង​លើក​ទិសដៅ​បន្ដ​ ។​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដែល​មាននៅ​ខាងក្រោម​នេះ​ ៖

ដោយ ​៖​ កូ​ឡាប​

spot_img
×