Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បក្ស​ប្រជាជន បាន​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​ស្ត្រី និង​កំពុង​បន្ត​ជំរុញ​ការលើកកម្ពស់​ការ ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​វិស័យ​

spot_img

​ភ្នំពេញ ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា គណបក្ស​បាន​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​ស្ត្រី ហើយ​បាន និង​កំពុង​បន្ត​ជំរុញ​ការលើកកម្ពស់​ការ ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​វិស័យ រួម​ទាំង​ការបង្កើន​កាលានុវត្តភាព ក្នុង​ការទទួលបាន​នូវ​ចំណេះដឹង ជំនាញ​ផ្សេងៗ ដើម្បីឲ្យ​ការចូលរួម​របស់​ស្ត្រី​ទៅក្នុង​វិស័យ​នយោបាយ កិច្ចការ​សង្គម និង​សេវា​សាធារណៈ​មាន ការ កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាំង​បរិមាណ និង​គុណភាព ហើយ​ឆ្លើយ​តប​ទៅ​នឹង​ការយកចិត្តទុកដាក់​នេះ ស្ត្រី​ក៏​ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ចូលរួម​សហការ ផ្តួចផ្តើម​គំនិត និង​បំពេញ​ភារកិច្ច​ដែល​បក្ស ប្រគល់ជូន​ឲ្យបាន​ជោគជ័យ តាម​ការរំពឹងទុក​។

​នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ លោកស្រី​កត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធ សភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ គម្រប់​៤០​ឆ្នាំ នៃ​ថ្ងៃកំណើត​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​មាន​សមាជិក សមាជិកា​ចូលរួម​ប្រមាណ​ជាង​៦០០​នាក់ ដែល​ណិ​ធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោកស្រី​កត្តិ​សង្គហ​បណ្ឌិតក៏​បាន​មានប្រសាស​ន៍​លើកឡើងថា សមិទ្ធផល​ដ៏​ធំធេង​ដែល គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ក្នុង​រយៈពេល​៤០​ឆ្នាំ មកនេះ គឺជា​ជ័យជម្នះ​របស់​យើង​ទាំងអស់គា្ន​។ ជ័យជម្នះ​នេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការរួម​ចំ ណែ​ក​របស់​បងប្អូន​នារី ទាំងអស់ ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញា ស្មារតី បំពេញ​ញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ថែមទាំង​បាន​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​ថែម​ទៀត ដើម្បី​បុព្វហេតុ​ប្រទេសជាតិ​យើង​។ រយៈពេល​៤០​ឆ្នាំ កន្លងមកនេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ទាំង​ដំណាក់កាល​ដែល​ប្រកប​ដោយ​មោទនៈភាព​ផង និង​ដំណាក់កាល​ប្រកប​ដោយ​ភាព​លំបាក​ស្មុគស្មាញ និង​គ្រោះថ្នាក់​ជាទីបំផុត ប៉ុន្តែ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្តី​ក៏ គណ បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ខ្ជាប់​ជា​និច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន​គឺ ឈរ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលី​កម្ម​ឥត​រុញ​រា​ដើម្បី​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។​

​ជាមួយគ្នា​នោះ​ដែរ​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សង្ឃឹម​ថា​បងប្អូន​នារី​ទាំងអស់​នឹង​នៅ​បន្ត​រក្សា​និង​ពង្រីក​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ត្រូវ​ចងចាំ​ថា សន្តិភាព​គឺជា​កត្តា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ដល់​ដំណើរការ​រីកចម្រើន​នៃ​លទ្ធិ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត ប្រកប ដោយ​កិត្តិយស​របស់​ប្រជាជន​យើង​។

​លោកស្រី បាន​ផ្សព្វផ្សាយ​អនុសាសន៍​ទាំង ១១​ចំណុច ដែល​ជា​លទ្ធផល​ដែល បានមក​ពី​សន្និបាត គណៈកម្មាធិការ​កណ្តាល លើក​ទី ៤១ អណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ចប់ទៅ​កាលពី​ពេល​ថ្មីៗ​នេះ​។ ជាពិសេស លោកស្រី ក៏​បាន​សំណូមពរ​ឲ្យ​បងប្អូន​ជា​នារី​ទាំង​អស់ មេត្តា​យកចិត្ត​ទុក្ខ​ដាក់​បំផុត​ក្នុង​ការបម្រើ សេវា​សាធារណៈ​ឲ្យបាន​ល្អ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ៕ ​ដោយ​ ៖ ​ស្រីនាថ​

  

spot_img
×