Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិមាន​ឈ្នះ ឈ្នះ នឹង​សម្ពោធ​នៅ​ថ្ងៃស្អែក​ទី ២៩ ធ្នូ ២០១៨

spot_img

​ភ្នំពេញ ​៖​ បើ​​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា កម្ពុជា អបអរសាទរ​ចំពោះ​សមិទ្ឋផល​ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាពក្រីក្រ និង​ឈ្នះ​រួចផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ​ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ​។​

​សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (​រយៈពេល​៣​ថ្ងៃ​) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​នៅ​តំបន់​អភិវឌ្ឍន៌ លី​យ៉ុង​ផាត់​៕ ដោយ​ ៖ ​កូឡាប​

spot_img
×