Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥឡូវ​មាន​ជនសង្ស័យ​ល្បួង​នារី​នៅ​តាម​ហាង​ផឹកស៊ី​យកទៅដាក់​ថ្នាំ ​ដោះយក​គ្រឿង​អលង្ការ សូមនារី​ៗកុំ​ទុកចិត្ត​ពេក​!

spot_img

​តាកែវ ​៖​ នារី​បម្រើ​ការងារ​នៅ​ហាង​ដូង​មាស​ ២​រូប​ ស្នើសុំ​អោយ​សមត្ថកិច្ច​ជួយ​ចាប់​ជនសង្ស័យ​ដែល​បន្លំ​ដាក់​ថ្នាំ​រូប​នាង​យក​គ្រឿង​អលង្ការ ខណៈ​ដែល​រូប​នាង​ទាំង​២ ត្រូវ​បាន​ជនសង្ស័យ​ពីរ​រូប​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​រូបនាង​ទាំង​ពីរ​យក​ទៅ​តាម ដោយ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូនឡាន​របស់​ជនសង្ស័យ​ម៉ាកកា​ម​រី ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-0507 នាំ​រូបនាង​ចេញពី​ហាង​ផឹកស៊ី​ដូង មាស ស្ថិត​នៅ​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ឆ្ពោះ​ទៅ​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ អង្គរជ័យ នៅក្នុង​ស្រុក​ឧត្ដុង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០១៨ ។​

បើតាម​សម្តី​របស់​នារី​រងគ្រោះ​ទាំង​ពីរ​រូប​បាន​និយាយថា មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី ២៥​ខែ​ធ្នូ ឆ្នាំ ២០១៨ មាន​បុរស ០២​នាក់​បាន​ចូល​មក​ផឹកស៊ី​ក្នុង​ហាង​ខាងលើ លុះដល់​ម៉ោង ១២​យប់ រូប​នាង​ទាំង ០២​នាក់​ បាន​ព្រម​ទៅ​ជាមួយ​បុរស​ខាងលើ តែ​មិន​នឹកស្មានថា ពួកគេ​ទាំង​ពីរ​នាក់​នោះ នាំ​រូបគេ​ទៅដល់​ខេត្ត​កំពង់ស្ពឺ​ឡើយ ដោយ​ទម្រាំទៅដល់​ខេត្ត​កំពង់ស្ពឺ​នោះ​គឺ ម៉ោង​ប្រហែល​ជា ៤​ភ្លឺ​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ២០១៨ ទើប​រក​បាន​ផ្ទះសំណាក់​ដេក លុះដល់​ម៉ោង ១១​ថ្ងៃត្រង់ ជនសង្ស័យ​ទាំង ២​នោះ បាន​នាំ​រូបគេ​ទៅ ញុំ​បាយ ពេល​ញុំ​បាយ​រួច​រូបគេ​និង​ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះសំណាក់​វិញ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​លួច​ដាក់​ថ្នាំ ពួក​នាង​ទាំង​២​នាក់ អោយ​ដោះ​គ្រឿង​អលង្ការ​ចេញ​ពី​ខ្លួន មក​អោយ​រូបគេ រួច​គេ​បាន​នាំ​រូប​នាង​ទាំង​ពីរ មក​ទុក​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​ភ្នៅ ដោយ​ប្រាប់ថា​អោយ​ចាំ​បន្តិច រូបគេ​មាន​ការងារ​បន្ទាន់​មួយ​ធ្វើ​ការងារ​រួច រូបគេ​និង​មក​យក​វិញ និយាយ​រួច​ជនសង្ស័យ​ហើយ​ក៏​បើកឡាន​ចេញ​បាត់ទៅ រហូត​បាត់​ដល់​ទៅ ៣​ម៉ោង យូរ​ពេក​រូបនាង​ទាំងពីរ​បាន នាំគ្នា​ជិះ​រថយន្ត តាក់ស៊ី​ត្រឡប់មក​ហាង​វិញ នៅ​ខេត្ត​តាកែវ ហើយ​ម្ចាស់​ហាង​បាន​នាំ​រូប​នាង​ទាំង​ពីរ​ ទៅ​ដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដើម្បី​ជួយ​តាម​ចាប់​ជនសង្ស័យ ដែល​ប្រើ​ក​ល្បិច​ល្បួង​នារី​តាម​ហាង​ដោះ​យក​គ្រឿង​អលង្ការអស់​ពី​ខ្លួន ។​

​នារី​រងគ្រោះ​ខាងលើ​រួមមាន​ឈ្មោះ វ៉ាន់ ទេវី ហៅ​ស្រី​ម៉ៅ អាយុ ២២​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្ត​កំពត និង​នារី​ម្នាក់​ទៀត​មាន​ឈ្មោះ ម៉ែន ស្រី​ពេជ្រ អាយុ ២១​ឆ្នាំ រស់នៅ​ស្រុក​បូរី​ជលសារ ខេត្តតាកែវ សព្វថ្ងៃ​នារី​ទាំង​ពីរ​នាក់​បម្រើ​ការងា​រ​ក្នុង​ហាង​ដូង​មាស​។ ចំពោះ​សម្ភារៈ និង​គ្រឿង​អលង្ការ​ដែល​បាត់​នោះ​រួមមាន កងដៃ​ឆុត ២​ឆុ​ត ចិញ្ចៀន​ផ្លាក​ទីន ១​វង់ មាស ១​វង់ និង​ទូរស័ព្ទ ​iPhone មួយគ្រឿង ៕ ដោយ ៖ តាកែវ​

spot_img
×