Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​នៅ​ទីតាំង​សត្តឃាតដ្ឋាន មើល​អនាម័យ សាច់​សត្វ និង​ផលិតផល​សាច់​សត្វ ដែល​នាំចូល​ដែល​ខូចគុណភាព​

spot_img

​ភ្នំពេញ ​៖ លោក​នួន ផា​រ័ត្ន បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​ទីតាំង​សត្តឃាតដ្ឋាន ពិសេស​អនាម័យ សាច់​សត្វ និង​ផលិតផល​សាច់​សត្វ ដែល​នាំចូល​ដែល​ខូចគុណភាព រួម​ដែល​ចរាចរណ៍​លើ​ទីផ្សារ និង​នាំចូល​ពី​ប្រទេសជិតខាង រួម​ទាំង​ទំនិញ​ផ្សេងៗ បន្លែបង្ការ ម្ហូបអាហារ ​និង​ត្រូវ​ចូលរួម​ទប់ស្កាត់​បង្កា​ប​បទល្មើស​ព្រៃឈើ ការ​ជួញដូរ​សត្វព្រៃ បទល្មើស​ជលផល​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ក្នុង​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ​ថ្មី នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី ២៧ ធ្នូ​ឆ្នាំ​២០១៨ លោក នួន ផា រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ការជំរុញ​ឲ្យ​មន្ទីរក​សិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ​រួមគ្នា​ថែរក្សា​សួនច្បារ និង​ដាំ​ដើមឈើ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ទីក្រុង​មួយ​នេះ ​ក្លាយជា​ទីក្រុង​មាន​ពណ៌​បៃតង​ស្រស់ស្អាត​។ ក្រៅ​ពី​ការងារ​នេះ ការងារ​ដាំ​ដើមឈើ ការថែទាំ​ដើមឈើ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ​ក៏​ត្រូវ​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លោក​បន្តថា នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង គ្មាន​ដើមឈើ​ឲ្យ​កាប់ទេ មានតែ​ថែទាំ​និង​ការដាំ​ដើមឈើ​បន្ថែម​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​រាជធានី​ក្លាយ ជា​ទីក្រុង​មាន​ពណ៌​បៃតង​ស្រស់ស្អាត​។ ក្រៅ​ពី​ការងារ​ខាងលើ លោក​នួន ផា​រ័ត្ន ​ក៏​បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​ទីតាំង​សត្តឃាតដ្ឋាន ​ពិសេស​អនាម័យ​សាច់​សត្វ និង​ផលិតផល​សាច់​សត្វ ដែល​នាំចូល ពី​ប្រទេស​ជិតខាង និង​ក្នុង​ប្រទេស​ដែល​ខូចគុណភាពនាំ​ឲ្យ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។ ត្រូវ​ចូលរួម​ទប់ស្កាត់​បង្កា​ប​បទល្មើស​ព្រៃឈើ ការជួញដូរ​សត្វព្រៃ​បទល្មើស​ជលផល​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាងនេះទៅទៀត លោក​នួន ផា​រ័ត្ន ​ក៏​បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ ដែល​ទើប​ឡើង​ថ្មី​នេះ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​នៅក្នុង​មន្ទីរ​របស់​ខ្លួន រួម​និង​សាមគ្គីភាព​ជាមួយ​នឹង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀត ដូចជា​មន្ទីរ​នានា សង្កាត់ ខណ្ឌ ​និង​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក នុត ចាន់​សុខា រដ្ឋលេខាធិកា​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា ការប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ នាពេលនេះ គឺ​បាន​បង្ហាញ​ពី​ស្នាដៃ​ជាច្រើន​របស់​មន្ទីរ​ដែល​បានសម្រេច​នា​ពេល​កន្លងមក​។ ចំពោះ​ការងារ​បន្ត​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​គ្រប់គ្រង​កូនចៅ​ឲ្យបាន​ល្អ ចេះ​ស្រឡាញ់​កូនចៅ សាមគ្គី​ផ្ទៃក្នុង​ឲ្យបាន​ល្អ មាន​ក្រមសីលធម៌​ល្អ មិន​បក្ខពួក មិន​ត្រូវ​លាប​ពណ៌​ឲ្យ​គ្នា​ចៀសវាង​បែកបាក់​ផ្ទៃក្នុង ។ ប្រធាន​មន្ទីរ​ត្រូវ​មាន​ការសហការ ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ដែល​នៅ​ជាប់​ព្រំប្រទល់ជាមួយ​រាជធានី​ភ្នំពេញ​ ដើម្បី​ជំរុញ​ការងារ​របស់​ខ្លួន ឲ្យបាន​កាន់តែ​ល្អប្រសើរ និង​ត្រូវ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ពី​ការថែទាំ ការដាំ​កូនឈើ​នៅក្នុង​រាជធានី ​ដើម្បី​ឲ្យ​ទីក្រុង​របស់​យើង​មាន​ពណ៌​បៃតង​៕ ដោយ ​៖ ​កូឡាប​

  

spot_img
×