Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ចិន ជាប់គុក​មួយជីវិត​ពី​បទ​ទទួល​សំណូក និង​ផ្តល់​ពត៌មាន​សម្ងាត់​

spot_img

​អតីត​ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ចិន ឈ្មោះ Ma Jian ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុ​កមួយជីវិត​ពី​បទឧក្រិដ្ឋ​ម​ក្ម​ជាច្រើន​រួមមាន ការទទួលយក​សំណូក និង​ការផ្តល់​ពត៌មាន​សម្ងាត់​។​

​លោក Ma Jian ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ដាក់ឲ្យ​ស្ថិតក្រោម​ការស៊ើបអង្កេត​កាលពី​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​បណ្តេញចេញ​ពី​បក្ស​កុម្មុនិស្ត​ចិន​មួយ​ឆ្នាំ​ក្រោយមក​។​

​គាត់​បាន​សារភាព​កំហុស ដូច្នេះ​នឹងមិន​ធ្វើការ​ប្តឹង​ឧទ្ធណ៍​នោះទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​តុលាការ​ក្នុង​ខេត្ត Liaoning​។​

​លោក Ma Jian គឺជា​អនុរដ្ឋមន្ត្រី​នៅក្នុង​ក្រសួង​សន្តិសុខ​រដ្ឋ​ដែល​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​​បរទេស និង​ការស៊ើបអង្កេត​ប្រឆាំង។​

​សូមបញ្ជាក់​ថា មន្ត្រីជាន់ខ្ពស់​របស់​បក្ស​កុម្មុនិស្ត​ចិន​ត្រូវបាន​ធ្លាក់ជា​ដំណែង​ជាច្រើ​នាក់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការប្រឆាំង​អំពើពុករលួយ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×