Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ប្រហារជីវិត​អ្នកទោស ២​នាក់​ទៀត ពី​បទ​ប្លន់​សម្លាប់ កាលពី​ឆ្នាំ ១៩៨៨

spot_img

​ប្រទេស​ជប៉ុន​កាលពី​ម្សិលមិញ​បានធ្វើការ​កាត​ទោស​ប្រហារជីវិត​អ្នកទោស ២​នាក់​ដោយ​ធ្វើការ​​ព្យួរក​ពួកគេ​។ ក្នុង​ឆ្នាំ ២០១៨​នេះ ជប៉ុន​បាន​ប្រហារជីវិត​អ្នកទោស​ចំនួន ១៥​នាក់ ដែល​វា​គឺជា​តួលេខ​ប្រចាំឆ្នាំ​ដ៏​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ ២០០៨​មក​។​

​អ្នកទោស​ដែល​ត្រូវ​គេ​ប្រហារជីវិត​កាល​ពី​ម្សិលមិញ​មានឈ្មោះ​ថា Keizo Okamoto អាយុ ៦០​ឆ្នាំ ជា​អតីត​សមាជិក​ជាន់ខ្ពស់​របស់​អង្គការ​ចាត់តាំង​ឧក្រិដ្ឋកម្ម និង​ម្នាក់​ទៀត​ឈ្មោះ Hiroya Suemori វ័យ ៦៧​ឆ្នាំ ជា​ទីប្រឹក្សា​វិនិយោគទុន​។ ពួកគេ​ទាំង​ពី​អ្នក ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ ២០០៤ ពី​បទ​ប្លន់​សម្លាប់​។​

​ពួកគេ​បាន​ប្លន់​ប្រាក់​ចំនួន ៩០០.៨០០​ដុល្លា​ពី​នាយក​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគទុន​ក្នុង​ឆ្នាំ ១៩៨៨ មុន​ពេល​សម្លាប់​គាត់ និង​បុគ្គលិក​ម្នាក់ទៀត​។ បន្ទាប់ពី​បាន​សម្លាប់​ជនរងគ្រោះ​ទាំង​ពី ឃាតករ​ទាំង ២​នោះ​បាន​ខ្ចប់​សាកសព​ជនរងគ្រោះ​ដាក់​ក្នុង​បេតុង​។​

​រដ្ឋមន្ត្រី​យុត្តិធ៌ម​ជប៉ុន​បាន​បញ្ជាក់ថា “​វា​គឺជា​ករណី​ឃោរឃៅរ​បំផុត ដែល​ពួកគេ​បាន​ឆក់យក​ជីវិត​​ដ៏មាន​តម្លៃ​របស់​ជនរងគ្រោះ ដោយសារ​មូលហេតុ​ប្រយោជន៍​ផ្ទាល់ខ្លួន​”​។​

​រដ្ឋមន្ត្រី​យុត្តិធ៌ម​ជប៉ុន Minister Takashi Yamashita បាន​ចុះហត្ថលេខា​បញ្ជាក់ឲ្យ​ប្រហារជីវិត​​ពួកគេ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×