Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ល្បី​ពេញ​បណ្តាញ​សង្គម វគ្គ​បណ្តុះបណ្តាល​មួយ ឲ្យ​សិក្ខាកាម​ដើរ​ជាន់​លើ​អំបែង​កែវ បង្ហាញ​ពី​ភាពជោគជ័យ​ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មាន​សិក្ខាកាម​ជាច្រើន​នាក់ សុទ្ធសឹង​ជា​មនុស្ស​ពេញវ័យ ដើរ​ជាន់​លើ​អំបែង​កែវ​រួចមក ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការចាប់អារម្មណ៍ ប្លែក រិះគន់​យ៉ាង​ខ្លាំង ព្រោះតែ​កម្មវិធី​បណ្ដុះបណ្ដាល​មួយ​នេះ មិន​ធ្លាប់​ជួប​ពីមុនមក​។​

​មូលហេតុ​ដែល​ធ្វើឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល​នោះ​គឺ សិក្ខាកាម​ដែល​បាន​ចូលរួម ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ឈ្មោះ “​អាថ៌កំបាំង​២១​យ៉ាង​របស់​មហាសេដ្ឋី​” គឺ​មាន​វគ្គ​មួយ​តម្រូវ​ឲ្យ​សិក្ខាកាម​ត្រូវ​ដើរ​លើ កម្ទេច​អំបែង (​កែវ ដប​)​។ ក្រោយ​ពី​ឃើញ​ទិដ្ឋភាព​បែប​នេះ​ហើយ បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​បង្ហាញ​អារម្មណ៍​ពេញចិត្ត ហើយ​អ្នកខ្លះ​មិន​ពេញចិត្ត ព្រមទាំង​មាន​សំណួរ​ជា​ច្រើន ទាក់ទង​វគ្គ​បណ្តុះបណ្តាល​មួយ​នេះ ចំណែក​អ្នកខ្លះ​ប្រើ​ពាក្យ​រិះគន់​ខ្លាំងៗ​។​

​លោក​William Guang វឌ្ឍនា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេ​រផេក​ហ្វេស​ប៊ុ​កថា មាន​សាលាបង្រៀន​ភាព ជោគជ័យ​មួយ ឈ្មោះ MSL បាន​ញុះញង់​នាំ​យុវជន​យុវតី​ឲ្យ​ដើរ​លើ​អំបែង​កែវ ដែល​គេ​ហៅថា វគ្គ​សិក្សា​ពិសេស ។ នេះ​ជា​ករណី​ប្លែក​មួយ ដែល​ជា​លក្ខណៈ​ទារុណកម្ម មិនមែន​ជា​បច្ចេកទេស ក្នុង​ប្រព័ន្ធ​អប់រំ​ឡើយ សូម​ក្រសួង​អប់រំ​មេត្តា ពិនិត្យ​ករណីនេះ ។ ដើម្បី​បញ្ឈប់​ក្រុម​ដើរ​បង្រៀន​ភាពជោគជ័យ ដែល​មិន​ធ្លាប់​រៀន​គរុកោសល្យ នាំ​បរិបទ​ឆ្កួត​លីលា បែបនេះ សាបព្រោះ​ក្នុងសង្គម​ខ្មែរ​។​

​បើ​តាម​គណនី​ហ្វេ​សប៊ុក ឈ្មោះ Seiha Voeurn ដែល​ជា​គ្រូ​ក្នុង​វ​ណ្តុះ​បណ្តាលមួយ ដែល​បង្រៀន​ឲ្យ​ក្លាហាន ប្រកប​មុខរបរ​ជំនួញ និង​ហ៊ាន​ដើរ​ជាន់​លើ​អំបែង​កែវ បានបញ្ជាក់​ឡាយ​វីដេអូ ក្រោយពី​មាន​ការរិះគន់​ថា ធនធាន​គេ​មាន គេ​គាំទ្រ គេ​អោយ​តម្លៃ ចុះ​យើង​វិញ​? មនុស្ស​ខ្លាំង​ជាង​អំបែង​កែវ មនុស្ស​អាចធ្វើ​បាន ហើយ​ខ្ញុំ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ ដែល​មាន​បញ្ហា​គ្រោះថ្នាក់ ហើយ​បើ​យើង​ចេះ​តែ​ក្តិច​គ្នា​ទៅវិញទៅមក​នោះ ធនធានមនុស្ស​របស់​យើង​មិន​អាច​កើត​បាន​ទេ ហើយ​គេ​នៅចាំ​ក្តិច​គ្រាន់តែ​កើតមក​ភ្លាម​គេ​ក្តិច​បាត់ អីចឹង​មនុស្ស​លែង​ធ្វើ​អ្វី​ដែល​អស្ចារ្យ​បាន​ហើយ​។ បើ​អ្នក​គិត​ថា​ល្អ គិត​ថា​ស្រឡាញ់ អ្នក​ត្រូវ​តែ​ធ្វើ ហើយ​ត្រូវតែ​ដុសខាត់​ខ្លួនឯង​ជាមុនសិន រឿង​តូចតាច​បែបនេះ មិនមែន​ជា​ឧបសគ្គ​សម្រាប់​យើង​ទេ អរគុណ​លោក​គ្រូ អ្នកគ្រូ​ទាំងអស់គ្នា អរគុណ​MSL ដែល​បាន​បង្រៀន​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ហ្វេ​សប៊ុក​មួយឈ្មោះ Sien SamRith បាន​បង្ហោះ​រូបភាព និង​វីដេអូ​មួយ ដែល​បាន​ធ្វើឲ្យ​មហាជន​មួយចំនួន​ធំ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ក្នុង​នោះ​ម្ចាស់​ហ្វេ​សប៊ុក​រូបនេះ ក៏​បាន​សរសេរ​សារ​មួយ​ថា​៖”​បើ​អ្នក​គិត​ថា​ល្អ គិត​ថា​ស្រលាញ់ អ្នក​ត្រូវ​តែ​ធ្វើ ហើយ​ត្រូវតែ​ដុសខាត់​ខ្លួនឯង ជាមុនសិន រឿង​តូចតាច​បែបនេះ មិនមែន​ជា​ឧបសក្ត័​សំរាប់​យើង​ទេ អគុណ​លោកគ្រូ អ្នកគ្រូ​ទាំងអស់គ្នា អរគុណ​MSL ដែល​បាន​បង្រៀន វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​នេះ​”​។​

​សិក្ខាកាម​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល ដោយ​មាន​ការដើរ​ជា​ន់​លើ​អំបែង​កែវ ដោយ​លាត់​ជើងខោ​ដោះ​ស្បែកជើង ធ្វើឲ្យ​មហាជន​មាន​ការងឿងឆ្ងល់​ជាខ្លាំ​ង ព្រោះតែ​អំបែង​កែវជា​វត្ថុ ដែល​មាន​គ្រោះថ្នាក់ បើកាលណា​ដើរ​ជាន់​ត្រូវ ធ្វើឲ្យ​មាន​របួស ឬ​ក៏​បង្ក​ជា​ជំងឺ​តេតាណូស​។ ពុំគួរ​ណា​ធ្វើ​បែប​នេះ​ឡើយ ហើយ​អ្នកខ្លះ​បាន​បញ្ចេញ​យោបល់​ថា បើ​ចង់បាន​ជោគជ័យ​ក៏​ពុំ​គួរ​ធ្វើ​បែប​នេះ​ដែរ មាន​តែ​ការខិតខំ​ប្រឹងប្រែង​អត់ធ្មត់​ទេ​ទើប​ទទួលបាន​ជោគជ័យ​។​

​លោក​បាន​អះអាង​ថា វគ្គ​នេះ​ជួយ​ឲ្យ​ជម្នះ​ភាពភ័យខ្លាច ដោយ​ហេតុផល​ថា ដូច​ជា​ទាហាន​ដែល​ល្អ ទាល់តែ​ធ្វើ​ការហ្វឹកហាត់​រឿង​លំបាកៗ​ជាច្រើន តស៊ូ​លើ​រឿង​ជាច្រើន ទើប​អាច​ការពារ​ប្រទេស​ប្រកបដោយ​សមត្ថភាព​។ ឯ​នៅក្នុង​វិស័យ​ជំនួញ​វិញ ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​ក្នុង​វិស័យ​ជំនួញ​ទាល់តែ​ហ៊ាន​ជំនះ​រាល់​ឧបសគ្គ ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ ដូចជា​ការដើរ​ជា​ន់​អំបែង​កែវ ឬ​ភ្លើង​ជាដើម​។ គោលដៅ​វគ្គ​នេះ​អាច​នាំ​ឲ្យ​មនុស្ស​មាន​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​ដោយ​ភាពជឿជាក់ ភាពរឹងមាំ និង​ជំនះ​រាល់​ឧបសគ្គ​ដែល​នឹង​កើតមានឡើង​នៅក្នុង​ជីវិត​។​

​ចំណែក​គណនី​មួយ បានសរសេរថា ផ្ទុះ​ហើយ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ក៏​បាន​ឆ្លងកាត់​វគ្គ​ពិសេស​នេះ ដោយ​ជោគជ័យ ហើយក៏​មិន​មាន​បញ្ហា​ដែរ មិនមែន free ទេ គឺ​បង់លុយ​ច្រើន ហើយ​វា​ក៏​បាន​ជួយ​ខ្ញុំ​ច្រើន​ដែរ​ ។

​រីឯ គណនី ហុង ប៊ុនហេង បាន​លើកឡើង​ថា អ្វី​ដែល​យើង​គិត​យើង​ធ្វើ​វា​ខុស​ពី​អ្វី​ដែល​អ្នក​ធ្វើ​!!! ​រៀន​មិនបាន​ស៊ី​ទេ តែ​វា​ឈប់​ខ្លៅ ដើរ​លើ​អំបែង​ក៏​មិន​ជោគជ័យ​ដែរ តែ​វា​មាន​ឆន្ទៈ មាន​កម្លាំងចិត្ត មាន​មហិច្ឆតា មាន​ភាពក្លាហាន មាន​ការតស៊ូ មានការ​ជម្នះ​ឧបសគ្គ មានការ​តាំងចិត្ត​យ៉ាង​មុតមាំ មាន​ផែនការ មាន​គោលដៅ​ពិតប្រាកដ មានគំនិត​គិត​ត្រូវ​ជាង​មុន មិន​ខ្លៅ​ដូច​មុន​ដែល​មិន​បាន​ចូលរៀន​នោះទេ​។ ការពិត​មក​ពី​ពួកគាត់ មិន​ដែល​ចូលរួម​ក្នុង​កម្មវិធី​សិក្ខា​សិលា​ផង និង​មួយ​ឆ្នាំ​ទល់​មួយឆ្នាំ ចឹង​គាត់​មិនដឹង​នោះ​ទេ ហើយ​មេរៀន​ទាំងនេះ ក៏​គេ​មាន​យូរហើយ​ដែរ ដែល​ត្រូវបាន​គេ​យកមក​រៀន​តៗ​គ្នា​នោះ​!!! បរទេស​ទូទាំង​ពិភពលោក គេ​ធ្វើ​បាន​យូរ​ហើយ ចូល​មើល​YouTube ទៅ កុំ​ឲ​ដូច​កង្កែប​ក្នុង​អណ្តូង​ពេក​​អរគុណ​ណាស់ អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ពី​ស្តា​ប័ន MSL របស់​យើងខ្ញុំ​ឲ្យមាន​ការចាប់អារម្មណ៍​បែប​នេះ​!​។​

​ផេក​ហ្វេស​ប៊ុក Success Reveal កាលពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ បានសរសេរថា បើ​ល្ងង់​សួរ​គេ ត្រូវ​សួរ​ថា​គេ​ដើរ​ដើម្បី​អ្វី​? ហើយ​ហេតុអ្វី​បានជា​គេ​ហ៊ាន​រៀបចំ​ឲ្យ​ដើរ ? តាមពិត​អំបែង​ទាំងនេះ​មិន​មុត​ជើងទេ អ្នករៀបចំ​គេ​បាន​ដឹង​ជា​មុន​ហើយ​ថា​វា​មិន​មុត ព្រោះ​មិនមែន​ជា​អំបែង​ដប​ធម្មតា​ទេ ។ វា​ជា​ល្បិច​សៀក​គេ​ធ្វើ​នោះទេ អ៊ីចឹង​អ្នករៀបចំ​គេ​បានដឹង​រួច​ទៅ​ហើយ​ថា វា​មិន​មុត ។ ហ្គេម​នេះ គឺ​គ្រាន់តែ​ចង់​បង្រៀន​យើង​ថា ពេលខ្លះ​រឿង​ខ្លះ​នៅក្នុង​ជីវិត​ដែល​យើង​ជឿ​ថា វា​មិន​អាច​ទៅរួច ធ្វើ​មិន​កើត តែ​ការពិត​វា​គ្រាន់តែ​ជំនឿ​ផ្ទាល់ខ្លួន របស់​យើង​ប៉ុណ្ណោះ ! វា​គ្រាន់តែ​ជាការ​ខ្លាច​របស់​យើង​ប៉ុណ្ណោះ ការពិត​សមត្ថភាព​របស់​យើង អាចធ្វើ​បាន​លើស​ពី​អ្វី ដែល​យើង​គិត​ថា​អាច​! ដូច​ជា​ការ​រលាស់​ខ្លួន ចេញ​ពី​ភាពក្រីក្រ ប្រសិនបើ​អ្នក​ជឿថា មាន​នរណា​ជា​អ្នកកំណត់​ជោគវាសនា របស់​យើង​រួចហើយ ទោះ​ខំ​យ៉ាង​ណា ក៏​វា​នៅ​តែ​ប៉ុណ្ណឹង អ៊ីចឹង​យើង​នឹង​ក្រ​អស់​មួយ​ជីវិត ។ នេះ​ក៏​ព្រោះតែ​ជំនឿ​ផ្ទាល់ខ្លួន របស់​យើង ។ សរុប​មក​វិញ​ហ្គេម​នេះ គេ​ធ្វើ​ឡើង​​នៅក្នុង​សិក្ខាសាលា​គេ បានរៀបចំ​រួចរាល់​អស់ហើយ ហើយ​ដើម្បី​អត្ថន័យ​អប់រំ​ប៉ុណ្ណោះ ។ កុំ​មើល​តែ​នឹង​ភ្នែក ហើយ​វាយតម្លៃ តើ​នរណា​ហ៊ាន​បង្រៀន​គេ​ឲ្យ​គ្រោះថ្នាក់​ទៅ ។ បញ្ជាក់​៖ ខ្ញុំ​អ្នក​ធ្លាប់​ចូលរួម​ក្នុង​ហ្គេម​នេះ ។​

​ផេ​ក ឈ្មោះ Ork Nourn បាន​លើកឡើង​ថា គេ​តែ អូន​តែ គេ​ស្ករ អូន​ស្ក​រដែរ (​កង្កែប​ក្នុង​អណ្តូង​)

​ខ្ញុំ​តាមដាន​រាល់ comments ទៅ​ឃើញ​ថា ប្រជាជន​យើង​នៅ​ឆ្ងាយ​ណាស់ ឬ​អាច​និយាយបាន​ថា យើង​ដើរ​ក្រោយ​គេ​ឆ្ងាយ​ណាស់ ។ ដើរ​ក្រោយ​គេ​មិន​សំខាន់ សំខាន់​អូន​អត់​ដឹង​អី​ផង តែ​អូន​សូម Comments យក​ល្បី​មួយ​សិន ជាពិសេស​អូន​អត់​ចង់​ដឹង​ទៀត តែ​អូន​គិតថា វា​មិន​ត្រូវ វា​មិន​ដែល​អូន​អត់​ដែល ឃើញ​គេ​ធ្វើ​ចឹង​ផង​នៅ​ស្រុក​អូន ជា​ប្រយោជន៍​យ៉ាងម៉េច ក៏​អូន​មិន​ខ្វល់ សំខាន់​អូន​អត់​ចូល​ចិត្ត តែ​កុំ​ចេះ​តែ​ហ៊ាន ជាមួយ​អូន អូន​ចេះ​គ្រប់​រឿង ចេះ​គ្រប់យ៉ាង ហើយ​កើតមក គឺ​ចេះចឹង​ម៉ង មិនបាច់​រៀន​អី​ទេ ប្រធានបទ​ស្អី​ក៏​អូន​ចេះ​ដែរ ចង់​នយោបាយៗ ចង់​សេដ្ឋកិច្ចៗ ចង់​រឿង​ជោគជ័យ​ក៏​បាន ស្អី​ក៏​អូន​ចេះ​ដែរ គឺ​អូន​អាច comments បាន​គ្រប់យ៉ាង​ទាំងអស់​ហ្នឹង តែ​អូន​ឆ្ងល់​តែ​ម្យ៉ាង​ទេ មិនដឹង​ថ្ងៃ​ណា​ទើប​អូន​ជោគជ័យ ខំ​អុជ​ធូប​ដែរ ខំ​រក​គ្រូទាយ​ដែរ ខំ​សែន​គ្រប់បែបគ្រប់យ៉ាង សែន​ចិន សែន​ខ្មែរ តែ​អូន​នៅតែ​មិន​ជោគជ័យ​ទៀត ៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×