Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត​

spot_img

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោក Wang Wentian បាន​បង្ហាញ​នូវ​ក្តី​មោទនភាព និង​រីករាយ ដែល​លោក​ត្រូវបានតែងតាំង ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​នៅពេលនេះ គឺ​ស្រប​ទៅនឹង​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។ ក្នុងន័យនេះ លោក​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ចំពោះ​មុខ​សម្តេច​តេ​ជោថា នៅក្នុង​ការបំពេញ បេសកកម្ម​ការទូត​នៅ​កម្ពុជា លោក នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត ដើម្បី​ផលប្រយោជន៍​ជាក់ស្តែង សម្រាប់​ប្រជាជន​ប្រទេស​ទាំង​ពីរ ជាពិសេស​កម្ពុជា ដែល​ជា​មិត្ត​ចាស់ មិត្ត​ល្អ និង​មិត្ត​ដែកថែប​របស់​ចិន​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​លោក Wang Wentian ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចិន តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​។ សម្តេច​ក៏​បាន​ឯកភាព​ជាមួយ​នឹង​ការលើកឡើង របស់លោក Wang Wentian ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង រវាង​កម្ពុជា​-​ចិន ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ បាន​វិវឌ្ឍន៍​ជាច្រើន​ដំណាក់​មកហើយ រហូតមកដល់​ពេល​បច្ចុប្បុននេះ បាន​ក្លាយជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ក្លាយជា​មិត្ត​ដែកថែប​ជាមួយ​គ្នា​ទៀត​ផង​។​

​សម្តេច​បាន​លើកទឹកចិត្ត ដល់​លោក Wang Wentian ក្នុងការ​បំពេញបេសកកម្ម​ការទូត​របស់​ខ្លួន ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យទទួល​បានជោ​គ​ជ័យ នូវ​រាល់​គម្រោង ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​រួម​គ្នា​រួច​មក​ហើយ​។ សម្តេច​ក៏​ស្នើ​ឲ្យ​ភាគី​ចិន បន្ត​ស្វែងរក​នូវ​កិច្ចសហប្រតិបត្តិការ ផ្សេងៗ​ទៀត លើ​គ្រប់​វិស័យ ដើម្បី​ការរីកចម្រើន នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​ក៏​បាន​ជូនពរ ឲ្យ​លោក Wang Wentian ទទួលបាន​ជោគជ័យ ក្នុងការ​បំពេញបេសកកម្ម​ការទូត នៅ​កម្ពុជា​៕ ដោយ​ ៖ ​កូឡាប​

spot_img
×