Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ផ្តល់​ថវិកា​១០​លាន​ដុល្លារ ដើម្បី​ជួយ​ធ្វើការ​សាងសង់​អគារ ទីស្តីការ​ក្រសួង​ការពារជាតិ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​ធ្នូ​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ង៉ូ ស៊ុន​លិច្ស (Ngo Xuanlich) រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​វៀតណាម​។​

​លោក​ជំនួប​នោះ លោក Ngo Xuanlich សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ទទួល​ជោគជ័យ ពី​ការ​បោះឆ្នោត​នា​ពេលកន្លងមក និង​ជោគជ័យ នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សមិទ្ធផល​ដទៃ​ទៀត ដែល​កម្ពុជា ទទួល​បាន​ក្រោម​ការដឹកនាំ របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។ លោក Ngo Xuanlich បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ ពី​ជំនួប​និង​កិច្ចព្រមព្រៀង ជាមួយ​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ ដែល​ជំនួប​នោះ​ភាគី​ទាំងពីរ​បាន​ពិភាក្សា និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជោគជ័យ​ដែល​ទទួល បាន​ពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៨ កន្លងមក និង​ដាក់​ទិសដៅ​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ ដែល​រួមមាន​កិច្ចការ​ពង្រឹងសមត្ថភាព​កងទ័ព និង​កងទ័ព​កិច្ចសហប្រតិបត្តិការ ក្នុង​ការសង្គ្រោះ នៅពេល​មាន​គ្រោះមហន្តរាយ​ដោយ​បញ្ហា​ទឹក​ជំនន់ ភ្លើង​ឆេះ​ព្រៃ​ជា​ដើម រួមជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​។ លោក Ngo Xuanlich ក៏​បាន​បញ្ជាក់​ឱ្យដឹងថា ប្រទេស​វៀតណាម បាន​ផ្តល់​ថវិកា​ចំនួន​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ធ្វើការ​សាងសង់​នូវ​អគារ ទីស្តីការ​ក្រសួង​ការពារជាតិ​កម្ពុជា​ផង​ដែរ​។​

​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សំដែង​នូវ​ការអបអរសាទរ ចំពោះ​កិច្ច​ពិភាក្សា និង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ កម្ពុជា​-​វៀតណាម​ហើយ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ទាំង​ពីរ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត ហើយក៏​បាន​ផ្តល់​អនុសា​សន៍ ដល់​លោក Ngo Xuanlich ផងដែរ​ថា​ពាក់ព័ន្ធ​ទៅ នឹង​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ​នោះ គួរ​គប្បី​ណា​កំណត់ ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង​ថា ទីតាំង​ណា​ដែល​អាច​រង​គ្រោះ​ដោយសារ​ទឹកជំនន់ និង​ទីតាំង​ណា​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ និង​ទីតាំង​ណា ដែល​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត ដើម្បី​ងាយស្រួល​ក្នុង​ការឆ្លើយតប ទៅ​នឹង​គ្រោះមហន្តរាយ​ដែល​កើតឡើង​ទាំងនោះ ជាពិសេស​អាច​ដោះស្រាយបាន​ភ្លាមៗ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ដល់​ភាគី​វៀតណាម ដែល​បាន​ផ្តល់​ថវិកា ជួយ​កសាង​អគារ​ក្រសួង​ការពារជាតិ​ផងដែរ និង​ជា​ចុងក្រោយ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ចំពោះ លោក Ngo Xuanlich អោយ​ទទួលបាន​ជោគជ័យ​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ដែល​ឈាន​ចូល​ក្នុង​ពេលខាងមុខ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×