Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​កសិកម្ម​ស្រុក​គេ អាណិត​កសិករ​ស្រុក​…​ខ្ញុំ​!

spot_img

​ជម្រើស​នៃ​ការកសាង “​ភូមិ​១ ផលិតផល​១” (​កសិកម្ម សិប្បកម្ម​) ជា​វិធីសាស្ត្រ​ជំរុញ​វិស័យ​កសិកម្ម សិប្បកម្ម រីកលូតលាស់​លឿន ព្រោះ​រដ្ឋាភិបាល​ងាយ​ប្រមូលផ្តុំ​ធនធាន ជួយ​ឧបត្ថម្ភ​បច្ចេកទេស​ពូជ ការប្រមូល​ផល ការកែច្នៃ​… ។​ល​។ ប៉ុន្តែ​ប្រការ​សំខាន់​ជាងគេ​នោះ​គឺ​ត្រូវ​ពុះពារ រំលង​ចោល​ការបង្កបង្កើន​ផល​បែប​ប្រពៃណី ដោយ​ងាក​ទៅ​សិក្សា​វិស័យ​នេះ​នៅ​បណ្តា​តំបន់​ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ស្រដៀង​យើង ហើយ​នាំ​ចូល​នូវ​ប្រភេទ​ពូជ​ដំណាំ​ថ្មី “​ជំនាន់​ថ្មី​” ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ។ តាម​នោះ​ទើប​កសិករ​អាចមាន​ជីវភាព​ប្រសើរ​ឡើង​លឿន​បាន ។ រាស្ត្រ​ត្រូវតែមាន​មុន​រដ្ឋ​! ។​

​ប្រិយមិត្ត​ពិតជា​មាន​ការភ្ញាក់ផ្អើល​ពេល​ចុះ​សិក្សា​ជាក់ស្តែង​នៅ​ច្បារ​ដំណាំ និង​ទីផ្សារ​កសិផល​ប្រទេស​មួយ​នេះ ។ ជាអាទិ៍ ៖

​ខ្នុរ​ប្រវែង​ជាង​១​ម៉ែត្រ ៖

“​កំពូល​ខ្នុរ​” នេះ​ត្រូវបាន​នាំ​ពូជ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី​។ ឱជារ​សរប​ស់វា​ដូចនឹង​ខ្នុរ​ស្រុក​យើង​ដែរ តែ​ទិន្នផល​ខុសគ្នា​ឆ្ងាយ​ណាស់​។ ក្រោយ​ពេល​ដាំ ៣​ឆ្នាំ វា​អាច​ផ្តល់​ផល​ពី ១,៦ តោន​-១,៩​តោន ក្នុង​ផ្ទៃ​ដី ១០០០​ម៉ែត្រការ៉េ ក្នុង​មួយ​ឆ្នាំ (​ឬ​១៦​តោន​-១៩​តោន​ក្នុង​១​ហិកតា​) ។​

​ចេក ១​ផ្លែ ទម្ងន់​១​គីឡូក្រាម​

​ចេក​នេះ​មាន​ប្រវែង​១​ផ្លែ​ពី ៣៥-៤០cm ទម្ងន់​ពី ០,៧-1kg ។ គេ​ប្រើ​ពេល​ពី ៨-៩ ខែ វា​នឹង​ចេញ​ផ្លែ ។ ថ្វី​ត្បិត​មួ​យ​ដើម​ផ្តល់​ផ្លែ​ប្រមាណ ២០ ផ្លែ​ក្តី តែ​វា​ពិតជា​ពេញនិយម​សម្រាប់​ទីផ្សារ​បរទេស ។​

​ផ្លែ​ប៊ឺរ​ធំ​រាង​ទ្រ​វែង

​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ខេត្ត​ដា​ឡាត់​សិក្សា​បង្កើតឡើង​ដោយ​ឲ្យឈ្មោះ​វិទ្យាសា​ស្ត្រថា BLD 034 ។ វា​មាន​ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ ប្រហាក់ប្រហែល​នឹង​ផ្លែង​ននោង ។ ឈ្មួញ​ទិញ​ដល់​ចម្ការ​តម្លៃ​ប្រមាណ ៥ ដុល្លារ ក្នុង​១​គីឡូក្រាម ។ អ្នក​ដាំ​ប៊ឺរ​នេះ​មិន​តិច​ទេ បាន​ក្លាយជា “​សេដ្ឋី​កសិកម្ម​” ព្រោះ​បរទេស​ពេញនិយម ។​

​ផ្លែ​ក្រូចឆ្មារ​ធំ និង​មាន​ទិន្នផល​ដ៏​ខ្ពស់​

​គេ​ឲ្យឈ្មោះ​ថា ក្រូចឆ្មារ HG វា​មាន​ទំហំ​ធំ​ជាង​ក្រូចឆ្មារ​ធម្មតា​ពី ២,៥-៣​ដង​ឯណោះ ។ ក្រូចឆ្មារ​នេះ​ធន់​នឹង​ជំងឺ និង​ផ្តល់​ទិន្នផល​ប្រមាណ ៣០​តោន​-៣៥​តោន ក្នុង​១​ហិកតា ។​

​ឈ្លោក​ប្រវែង​ជាង ២​ម៉ែត្រ ហើយ​ពត់ពេន​ដូចជា​ពស់​

​ផ្លែ​ឈ្លោ​កនេះ​ទើប​ត្រូវបាន​គេ​បង្កាត់​ពូជ​ជោគជ័យ ។ វា​មាន​ផ្លែ​ប្រវែង​ដល់​ទៅ​ជាង ២​ម៉ែត្រ ។​

​ននោង​ដែលមាន​ផ្លែ​វែង​ពុំគួរ​ជឿ​

​គេ​ហៅ​វា​ថា​ននោង​ព្រៃ ហើយ​ជា​ប្រភេទ​ននោង ត្រូវបាន​ជនជាតិ​ថៃ​នៅ​វៀតណាម​ដាំ​ដុះ​យូរ​ឆ្នាំ​មកហើយ ហើយ​ឥឡូវ​គេ​ចាប់ផ្តើម​ដាំ​ព្រោះ​វា​កំពុង​ពេញនិយម​លើ​ទីផ្សារ ។​

​កំពូល​ម្ទេស​មាន​ផ្លែ​វែង

​នេះ​ជា​ពូជ​ម្ទេស Cayenne មាន​ដើមកំណើត​នៅ​ប្រទេស​ចិន ។ វា​មាន​អាយុ និង​ផ្លែ​វែង (​ពី 25cm-30cm) និង​ពណ៌​ចម្រុះ ៖ ស្វាយ ក្រហម លឿង ។ ទិន្នផល​វា​ក៏​ខ្ពស់​ជាង​ម្ទេស​ធម្មតា​ច្រើន ។​

​អ្វី​ដែល​យើង​ចង់​និយាយ​ទៅ​ទីនេះ​គឺ ស្ថាប័ន​គ្រប់គ្រង​ក្នុង​ការអភិវឌ្ឍ​កសិកម្ម គួរ​គប្បី​ម្ចាស់ការ​នាំចូល​ពូជ ណែនាំ​វិធី​ដាំ​ដុះ និង​ស្វែងរក​ទីផ្សារ ។​

​បែបនេះ​ទើប​លទ្ធភាព​នៃ​ការអនុវត្ត​ភូមិ​១ ផលិតផល​១ អាច​ប្រព្រឹត្តទៅបាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជីវភាព​កសិករ​ត្រូវបាន​លើកតម្កើង រួមចំណែក​ច្រាន​ភាពក្រីក្រ​ឲ្យ​ថយ​ក្រោយ​បាន​៕ សូ​យ​ន​

spot_img
×