Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេព បូ​ព្រឹក្ស បាន ១​ម៉ឺន​ដុល្លារ ពី​បុរស​ដែល​ជះ​ស្រា​បៀរ​លើ​នាង​

spot_img

​ភ្នំពេញ ​៖ ​បុរស​ដែលជា​ជនបង្ក ជះ​ស្រា​បៀរ​លើក​ញ្ញា ទេព បូ​ព្រឹក្ស តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ តាម​ការចង់បាន​រប​ស់ក​ញ្ញា ទេព បូ​ព្រឹក្ស ដែលជា​ជនរងគ្រោះ ខណៈដែល​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស បញ្ចុះ​ត្រឹម​១​ម៉ឺន​ដុល្លារ ​។​

​ទេព បូ​ព្រឹក្ស បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ៖ លុយ​១​ម៉ឺន​ដុល្លារ​នេះ នឹងត្រូវ​បែងចែក​ជា​ពីរ​ផ្នែក ទី​១ ចំនួន ៣.០០០​ដុល្លារ នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ចំនួន ៧.០០០​ដុល្លារ​ទៀត នឹង​យកទៅជួយ​សង្គម និង​កុមារកំព្រារ​ជាដើម ។

​ពាក់ព័ន្ធ​នឹង​ករណី​លុយ​នេះ ក្រុម​អ្នក​តុ​កាហ្វេ​បានលើកឡើង​ជា​មតិ​ជាច្រើន​ថា នាពេល​កន្លងមក​ដែល​គាត់​ចាំ​មិន​ភ្លេច​មន្ទីរពេទ្យ​គន្ធបុប្ផា​មិនមាន​គោលការណ៍​យកលុយ​ដែល​មិន​ស្របច្បាប់ ដែល​បានមកពី​ការ​ប្តឹងផ្តល់​នោះទេ ជាពិសេស​នាពេល​កន្លងមក​មាន​ជំទាវ​ម្នាក់​ធ្វើការ​នៅ​ក្រសួង​មួយ​បាន​ប្តឹង​អ្នករត់​តាក់ស៊ី​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ហើយ​បាន​យកលុយ​សំណង​នោះ​ប្រមាណ ៥.០០០​ដុល្លារ ទៅ​បរិច្ចាគ​ឲ្យ​កាកបាទក្រហម ហើយ​កាកបាទក្រហម​មិន​យក ក៏​យកលុយ​នោះមក​បរិច្ចាគ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​មិន​យក​ទៀត ព្រោះ​លុយ​នោះ​មិន​ស្របច្បាប់​បានមកពី​ការ​ជំរិត​ប្តឹងផ្តល់​គេ ដែលជា​លុយ​ក្តៅក្រហាយ ។ វេទិកា​តុ​កាហ្វេ​កំពុង​រង់ចាំ​មើលថា តើ​មន្ទីរពេទ្យ​គន្ធបុប្ផា​យកលុយ​បរិច្ចាគ​របស់ ទេព បូ​ព្រឹក្ស​ដែរឬទេ​?

​កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់ ថ្ងៃ​អង្គា​រ៍ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ កញ្ញា ទេព បូ​ព្រឹក្ស ត្រូវបាន​បុរស ដែលជា​ជនបង្ក​ឈ្មោះ ឆេង រស្មី ជះ​ស្រា​បៀរ​ទៅលើ​រូបនាង ខណៈ​កំពុង​ចម្រៀង​លើ​ឆាក នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​យីហោ «​សមុទ្រ​» ស្ថិតនៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អស់​ម​ហា​ជន ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​។​

​លោក​ហេង ឡុង បាន​លើកឡើងថា សង្ឃឹមថា​បន្ទាប់ពី​រឿងនេះ​ត្រូវបាន​ដោះស្រាយ គឺជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ដែល​តែងតែ​សេព​គ្រឿង​ស្រវឹង ហើយ​អាង​អំណាច​ទឹក​លុយ មើលងាយ​ស្ត្រី​ដែល​ប្រកបការងារ​ពេលយប់​ជាដើម សូម​កុំភ្លេចថា ពេលខ្លះ​គ្រាន់តែ​កំប៉ុង​ស្រា​បៀរ​គប់​ចំ​កណ្តាល​មុខ​មិនមាន​របួស​ហូរឈាម​ទេ ប៉ុន្តែ​ជា​កិត្តិយស​មួយ​ដែល​ឈឺចាប់​មិន​ធ្លាប់មាន​។ ពួកគាត់​ជា​សិល្បករ​ដែល​តែងតែ​មហាជន​គាំទ្រ នៅពេលដែល​ជួប​រឿងរ៉ាវ​ដែល​មិន​ធ្លាប់​កើតមាន​នៅក្នុង​ជីវិត ប្រហែលជា​បងប្អូន​មួយចំនួន​តូច​មិន​យល់​ពី​ភាពឈឺចាប់​ខ្លោចផ្សា​មួយ​នេះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នេះដែរ តារាចម្រៀង ទេព បូ​ព្រឹក្ស ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​១ រួចរាល់​ហើយ​ដែរ ដែល​ទាម​ទារជំងឺចិត្ត​ចំនួន ១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​លើ​ករណី​មួយ​នេះ​នៅឡើយ​ទេ គឺ​កំពុងតែ​ស្ថិតនៅ​ការ​ជែក​គ្នា​ផងដែរ​។​

​នៅពេល​នេះដែរ តារាចម្រៀង​ដ៏​ល្បីឈ្មោះ​នៅក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ចេញមុខ​ធ្វើ​សន្និសីទកាសែត ចំពោះ​រឿង​របស់​នាង ដែល​ត្រូវបាន​រង​ការប្រមាថ​ដោយ​ជនសង្ស័យ​ម្នាក់​គប់​កំប៉ុង​ស្រា​បៀរ​មកលើ​នាង ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×