Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ មិន​ត្រូវ​លូកលាន់​កិច្ចការ​អ្នកដទៃ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អញ​នក​រួម​ការងារ ។ លុយកាក់ មាន​ទាំង​ដំណឹង​ល្អ និង​អាក្រក់​អំពី​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា មិនល្អ កើត​រឿង​ឈ្លោះប្រកែក​គ្នាច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ការចរចា សហការ​ជំនួញ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា​ល្អប្រសើរ​អាច​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖​ការងារ មិន​បាន​ដូច​បំណង គួរ​រៀបចំ​ផែនការ​ឡើងវិញ ។ លុយកាក់ ជួប​សំណាងល្អ​អំពី​លុយកាក់ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុងការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន​តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អញ​នក​ជួយ​ទំនុកបម្រុង ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ដើម្បី​បញ្ចៀស​ការបែកបាក់ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ទៅ​បេសកកម្ម ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ក្រៅពីនេះ​ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ចាញ់បោក​គេ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អ​បំផុត ត្រូវបាន​ថ្នាក់លើ​សរសើរ តែ​កុំ​ភ្លេចខ្លួន​ក្រែង​មាន​អ្នក​ឈ្នានីស ។ លុយកាក់ មាន​ឱកាស​បាន​ទទួល​ប្រាក់រង្វាន់ ឬ​ចាប់ឆ្នោត​បាន​រង្វាន់ ។ មនោសញ្ចេតនា មិនល្អ មាន​ការខ្វែងគំនិត​គ្នា​ខ្លាំងក្លា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​គូប្រជែង​ចាំ​ចាប់កំហុស​អ្នក​គ្រប់ពេល ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ លុយកាក់ មិន​ត្រូវ​យោគយល់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ មិនល្អ គ្រប់យ៉ាង​ដំណើរការ​មិន​តាម​ផែនកា ។ លុយកាក់ ត្រូវមាន​វិធី​គ្រប់គ្រង​លុយកាក់​ឲ្យ​សមស្រប ទប់ស្កាត់​ការកេងប្រវ័ញ្ច ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​បំពេញការងារ ។ លុយកាក់ មាន​អ្នក​ប៉ង​បោកប្រាស់​ប្រាក់កាស​របស់​អញ​នក កុំ​ជឿ​សម្តី​គេ​ងាយៗ​ពេក ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ រាល់​ការលំបាក​ឧបសគ្គ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ចម្រុងចម្រើន ។ មនោសញ្ចេតនា​មាន​ឱកាស​បាន​ជួប​គូព្រេង ៕​

spot_img
×