Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ទាំង​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ ពេល​ទៅ​សម្រាល នៅ​គ្លីនិក ឡាំ ប៊ុនថន រដ្ឋមន្ដ្រី​សុខាភិបាល បញ្ជា​ឲ្យ​មន្ត្រី​ចុះទៅ​ស្រាវជ្រាវ​

spot_img

ភ្នំពេញ ​៖ ករណី​ស្លាប់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ខណៈ​គាត់​ឈឺពោះ ទៅ​សម្រាលកូន​នៅ មន្ទីរ​សម្រាក និង​ព្យាបាល ឡាំ ប៊ុនថន ដោយសារ​រង់ចាំ​គ្រូពេទ្យ​យូរពេក ផ្អើល​ដល់ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បញ្ជា​បាន​ចាត់​ឲ្យ​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះទៅ​ស្រាវជ្រាវ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ទីតាំង​គ្លី​នី​ក​តែម្តង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​អះអាងថា​៖ ក្រោយពេល​ក្រសួង បានទទួល​ព័ត៌មាន​នេះ​រួចហើយ បាន​ចាត់​ឲ្យ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះទៅ​ស្រាវជ្រាវ​ករណីនេះ​ភ្លាមៗ ។ លោក ម៉ម ប៊ុនហេង ចូលរួម​រំលែក​មរណ​ទុក្ខ ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​ផងដែរ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ យ៉េ​ម មករា អាយុ​៣៧​ឆ្នាំ ជា​កូន​របស់​ក្រុមប្រឹក្សា​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ស្ត្រី​រងគ្រោះ បាន​ឈឺពោះ​សម្រាលកូន នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ក៏​ស​ម្រ​ច​ដឹក​ទៅ​គ្លីនិក ឡាំ ប៊ុនថន ដែល​មកដល់​នៅ​ម៉ោង​៧​ព្រឹក ហើយ​ពេលមកដល់​គ្លី​នី​ក បាន​ចរចា​ជាមួយ​ខាង​គ្លីនិក តម្លៃ​៦២០​ដុល្លារ​។ នៅវេលា​ម៉ោង​៨​ព្រឹក ខាង​គ្លីនិក​ដែល​បាន​សម្របសម្រួល ខាង​វះកាត់​រួចហើយនោះ បែរជា​មិនបាន​វះកាត់​វិញ​។​

រហូតដល់​ម៉ោង​១១​ព្រឹក ជនរងគ្រោះ​បាន​ឈឺពោះ​កាន់តែខ្លាំង ហើយ​អស់កម្លាំង​រហូតដល់​ស​ន្ល​ប់​បាត់ស្មារតី ហើយ​ខាង​គ្លីនិក​ថា មាន​អការ​ធ្ងន់ធ្ងរ ក៏​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​។ មកដល់​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ស្រាប់តែ​ពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់បាត់​ហើយ គឺ​ទាំង​ម្តាយ និង​កូន មិនដឹងថា ដាច់ខ្យល់​តាំងពី​ពេលណា​ទេ ​។​

​ពាក់ព័ន្ធ​ករណីនេះ ខាង​គ្លីនិក ឡាំ ប៊ុនថន បានបញ្ជាក់​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ មាន​ជំងឺ​ម្យ៉ាង ដែល​កើតឡើង​ភ្លាមៗ ហើយ​មាន​អការ​ធ្ងន់ធ្ងរ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×