Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡាប់​ផ្ងារជើង នៅ​ចំណុច​អន្ទង់អាំង​តូច ស្រុក​បុ​ទុម​សាគរ ជា​កន្លែង​ជើងកប​ឬ​?

spot_img

​កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​និង ២០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ រថយន្ត​ក្រឡាប់​ផ្ងារជើង​កើតឡើង​ដោយ​ខ្លួនឯង លើផ្លូវ​ជាតិ​លេខ ៤៨​​ ចន្លោះ​បង្គោល Km ៦៦-៦៧ នៅ​ចំណុច​អន្ទង់អាំង​តូច ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ។​

​រថយន្ត ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ 2AN 4478 ភ្នំពេញ ទិសដៅ​ពីរ​កោះកុង​ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ សៅ សុខ​គា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទីលំនៅ ខេត្តតាកែវ​។ ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។ គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រថយន្ត​មាន​អ្នករួមដំណើរ ៤​នាក់ ។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា មូលហេតុ ដោយ​បើកបរ​ក្នុងស្ថានភាព​ល្បឿន​លឿន ត្រង់ចំណុច​ផ្លូវ​កោង ៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×