Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឃ្លាំមើល​សម្តែង​ការមិន​ពេញចិត្ត ដែល​តុលាការ​ផ្ទ​ន្ទា​ទោស លោក ឌិន ពុ​ទ្ធី ពីបទ​ហិង្សា​ដោយ​ចេតនា និង​សម្រេច​ដាក់ទោស​ព្យួរ​រយៈពេល ១ ឆ្នាំ​

spot_img

បន្ទាយ​មាន​ជ័​យ ៖ សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ពុធ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក ឌិន ពុ​ទ្ធី ពីបទ​ហិង្សា​ដោយ​ចេតនា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ ជាមួយនឹង​អតីតមន្ត្រី​នគរបាល​អ​ន្តោ​ប្រវេសន៍​ម្នាក់ (​ហៅ​ជួប​សន្លប់​)​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក ស៊ុំ ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​លីកាដូ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook ថា “​ការឃ្លាំមើល ការ​កាត់សេចក្តី​របស់​តុលាការ​គំរូ ខេត្តបន្ទាយមានជ័យ បាន​បើកសវនាការ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៨​។ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ករណី ហិង្សា​ដោយ​ចេតនា ទាក់ទង​ករណី លោក ឈាន ពិសិដ្ឋ​ប្តឹង​នោះ តុលាការ បានសម្រេច​ដាក់ទោស​ព្យួរ​រយៈពេល ១ ឆ្នាំ និង​ផ្តន្ទាទោស​គុក ២៣​ថ្ងៃ ដែល​លោក បាន​ជាប់​រួចហើយ ។ លោក ស៊ុំ ចាន់​គា បាន​បញ្ជាក់ថា “​អ្នកឃ្លាំមើល​តាមដាន​រឿងនេះ បាន​សម្តែង​ការមិន​ពេញចិត្ត ហាក់ដូចជា​រឿង​អយុត្តិធម៌ ដោយសារ​ទង្វើរ​នេះ តាម​វីដេអូ​ឃ្លី​ប មិនឃើញ លោក បាន​ប្រព្រឹត្ត​ទេ “​។​

​កាលពី​ថ្ងៃទី​២៦ ខែ ១២ ឆ្នាំ​២០១៨ វេលា​ម៉ោង ២​និង ៣០​នាទី តុលាការ​គំរូ ខេត្តបន្ទាយមានជ័យ បាន​បើកសវនាការ លើក​សំណុំរឿង​លោក ឈាន ពិសិដ្ឋ ហៅ ជួប​សន្លប់ ដែលមាន​សាក្សី​ខាង​លោក​ជួប​សន្លប់ ៤ នាក់ និង សាក្សី​លោក ឌិន ពុ​ទ្ធី ចំនួន ៣ នាក់ តែ​លោក ជួប​សន្លប់​អវត្តមាន មេធាវី​ក៏​អត់​ដែរ មានតែ​សាក្សី​ប៉ុណ្ណោះ ។ ក្នុង​សវនាការ នោះ​មាន លោក​ចៅក្រម​ជុំនុំជម្រះ​ឈ្មោះ ឃ​ន ចាន់​ធឿន និង លោក​ព្រះរាជអាជ្ញារង សុក កែវ​បណ្ឌិត ។​សវនាការ​នេះ​បាន​សួរដេញដោល​បង្គ្រប់កិច្ច​គ្មាន​ដើមបណ្តឹង រហូតដល់​ម៉ោង ៥​និង​៣០​នាទី ទើប​ចប់ ហើយ​លោក​ព្រះរាជអាជ្ញារង បាន​សន្និដ្ឋាន​ហាក់ដូចជា​ជួយ​សម​ហ​រួល ដល់​លោក ម៉​ង់ ពុ​ទ្ធី ដោយសារ​ការសន្និដ្ឋាន លើក​នូវ​ចំណុច​ខ្លះ​ជួយ ដោះ​បន្ទុក ហើយ​ឲ្យ​ចៅក្រម​ធ្វើការ​សម្រេច ។ នៅ​ថ្ងៃទី ២៨.១២.២០១៨ ម៉ោង ៩​ព្រឹក តុលាការ​គំរូ​មួយ​នេះ នឹង​ប្រកាស​សាលក្រម ថា​តើ តុលាការ​ទម្លាក់​បទ​ចោទ ឬ នៅ​ក៏​ផ្តន្ទាទោស​លោក ម៉​ង់ ពុ​ទ្ធី បើ​ទម្លាក់​បទ​ចោទ លោក ឈាន ពិសិដ្ឋ និង​បក្សពួក​គូកន មិនអាច​រួច​ផុតពី​បណ្តឹង​បរិហា​បង្កាច់​កេរ្តិ៍ ទេ ចុះ​ផ្តន្ទាទោស ជាប់​ពីបទ​អី​??​។​

​ករណី​លោក ឌិន ពុ​ទ្ធី តុលាការ​នឹង​បើកសវនាការ នៅ​ថ្ងៃទី​២៦ ខែ ១២ ឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ ទាក់ទង​នឹង​រឿង​ជួប​សន្លប់ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ ខែ ធ្នូ ឆ្នាំ​២០១៦ ដែល​កង់ឡាន​ឡិច​សីស ៣០០ របស់លោក ពុ​ទ្ធី បាន​បុក​លោក ឈាន ពិសិដ្ឋ បណ្តាល​ឲ្យ​ដួល​ពេញជំហរ ទៅ​លើដី​ស្ទើរតែ​បាក់ក ចេញពី​ស្មា ។ លោក​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ហើយដោយ​បានការ​គាំទ្រ​លោក​ច្រើន ទើប​តុលាការ​ដោះលែង​លោក​ពី​ពន្ធនាគារ​វិញ ដោយមាន​ការ​អមដំណើរ ដោយ​លោក ម៉េ​ន ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត ទៅ​ទទួល​លោក ដល់​ពន្ធនាគារ​តែម្តង ។ ថា​តើ​នៅ​ថ្ងៃស្អែក​នេះ លោក​តុលាការ​ពិចារណា ទម្លាក់​ការចោទប្រកាន់ ឬ សម្រេច​យ៉ាង​ទៀត យើង​នឹង​ចាំមើល​ទាំងអស់គ្នា ។​

​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ឌិន ពុទ្ធ ដោយ​ចោទប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បង្គាប់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១​ឆ្នាំ តែ​អនុវត្ត​ទោស ២១​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ឃុំខ្លួន​បណ្តោះអាសន្ន (២៤ ធ្នូ ២០១៦-១៤ មករា ២០១៧) ហើយ​ទោស​ដែល​នៅសល់​ព្យួរ​។​

​លោក ឌិន ពុ​ទ្ធី ដែល​រង​ការ​ចោទថា បាន​បើករថយន្ត​បុក​សមត្ថ​កិច្ច​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ឋានៈ​នាយរង​ប៉ុស្តិ៍​បាន ដែល​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​។ កម្មករ អ្នក​អូស​រទេះ អ្នករត់ម៉ូតូឌុប បានលើកឡើង សមត្ថកិច្ច​ដួល​ខាងមុខ​ឡាន​ដោយ​ខ្លួនឯង ចំណែក​រូបភាព​តាមរយៈ​សមត្ថកិច្ច​បង្ហោះ ចេញ​មន្ទីរពេទ្យ​ប្រទេស​ថៃ បានបង្ហាញ​អំពី​ការ​រ​បូស​យ៉ាងធ្ងន់ធ្ងរ ឃើញ​រុំ​គ្រាស​ត្រ​ង់ក និង ស្នាម​នៅលើ​ភ្លៅ ជា​លក្ខណៈ​ប៉ះទង្គិច ។​

​លោក ឌិន ពុ​ទ្ធី ឬ​ឈ្មោះ​មួយទៀត​ហៅ ម៉​ង់ ពុ​ទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ឧប្បត្តិ​ហេតុដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​មួយ កាលពី ២ ឆ្នាំមុន​នៅ​ក្រុង​ប៉ោយប៉ែត​។​

​បើតាម​របាយការណ៍​ន​គរ​បាល បាន​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ឆ្នាំ ២០១៦ លោក ឌិន ពុ​ទ្ធី បាន​តវ៉ា​បិទ​ស្ពាន​មួយ នៅ​ជិត​ច្រកព្រំដែន នៅពេលដែល​នាយរង​នគរបាល​អន្តោប្រវេសន៍​ឈ្មោះ ឈាន ពិសិដ្ឋ បាន​សុំ​ឲ្យ​លោក ពុ​ទ្ធី យក​ឡាន​របស់លោក​ចេញ​។​

​ប៉ុន្តែ​បើតាម​វីដេអូ​ឃ្លី​ប​មួយ​លោក ពិសិដ្ឋ ត្រូវ​បានឃើញ​ដួល​នៅមុខ​ឡាន​របស់លោក ពុ​ទ្ធី ហើយ​លោក ពុ​ទ្ធី ត្រូវបាន​ចោទប្រកាន់ថា​បាន​បើកឡាន​បុក​លោក ពិសិដ្ឋ រហូត​ដួលសន្លប់​។ លោក ពុ​ទ្ធី ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​។​

​ទោះយ៉ាងណា​ក្តី លោក ឈាន ពិសិដ្ឋ ត្រូវបាន​បណ្តេញ​ចេញពី​នគរបាល​កាលពី​ខែមេសា ឆ្នាំមុន ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សហការី​របស់គាត់ នៅ​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តោប្រវេសន៍​ប៉ោយប៉ែត​។​

​លោក ពុ​ទ្ធី បាន​ថ្លែងប្រាប់​សារព័ត៌មាន​មួយ កា​លពី​ថ្ងៃ​ពុធ បន្ទាប់ពី​សវនាការ​ថា តុលាការ​បានបញ្ចប់​ការជំនុំជម្រះ​សំណុំរឿង​របស់លោក ប៉ុន្តែ​បាន​ពន្យារពេល​ប្រកាស​សាលក្រម​រហូតដល់​ថ្ងៃ​សុក្រ ហើយ សាក្សី ៤ នាក់​របស់លោក ពិសិដ្ឋ បាន​មាន​វត្តមាន​នៅក្នុង​បន្ទប់​តុលាការ ប៉ុន្តែ​ឈាន ពិសិដ្ឋ និង​មេធាវី អវត្តមាន ​។​

​លោក​ថ្លែងថា លោក​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់​ប្រឆាំងនឹង​រូបលោក​ដោយ​អតីតមន្ត្រី​នគរបាល​រូបនោះ​ ។​

​លោក​បាន​បន្តថា​៖ “​នៅពេល ឈាន ពិសិដ្ឋ ដួល ឡាន​របស់ខ្ញុំ​បាន​ឈប់​ដាក់​អក្សរ P រួចហើយ​។ គាត់​ធ្វើ​ពុត​ជា​ដួល​។ ប្រសិនបើ​ឡាន​របស់ខ្ញុំ​បុក​គាត់ គាត់​ប្រាកដជា​ដួល​ថយក្រោយ​។ ប៉ុន្តែ​ករណីនេះ​គាត់​ដួល​ទៅខាង​ឆ្វេង​។ បន្ទាប់មក​គាត់​បានដាក់​ជើង​ស្តាំ​របស់គាត់​ទៅ​កង់ឡាន​។ ប្រសិនបើ​គាត់​សន្លប់ តើ​គាត់​អាចដាក់​ជើង​របស់គាត់​បាន​ដូច​នោះ​យ៉ាងម៉េច​ទៅ​។ ដៃ​ម្ខាង​របស់គាត់​កាន់​អាយកូម និង​សោ​ជាប់​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយថា គាត់​ធ្វើ​ពុត​ជា​សន្លប់​។ ម្យ៉ាងទៀត​ឡាន​របស់ខ្ញុំ​បាន​ឈប់​រួចហើយ និង​បាន​ពន្លត់​ម៉ាស៊ីន​រួចហើយ​”​។​

​ចំណែក លោក ឈាន ពិសិដ្ឋ និង​មេធាវី​របស់លោក ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×