Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​ការ​អភិវឌ្ឍ យ៉ាង​ឆាប់រហ័ស រហូតដល់​ទទួល បាន​កំណើនសេដ្ឋកិច្ច ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​បាន​បន្តថា តាមរយៈ​យុទ្ធសាស្ត្រ​នេះ បានធ្វើ​សមាហរណកម្ម​ប្រទេស​ទាំងមូល​តែម្ដង មិន​ត្រឹមតែ​កងទ័ព​ទេ គឺ​សមាហរណកម្ម​ទាំង​ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ក៏ដូចជា​មណ្ឌល​សុខភាព​ផងដែរ ទាំងនេះ​គឺជា​កត្តា​ជំរុញ ឲ្យ​កម្ពុជា​យើង​ទទួលបាន​នូវ​ការអភិវឌ្ឍ យ៉ាង​ឆាប់រហ័ស​រហូតដល់​ទ​ទួល បាន​កំណើនសេដ្ឋកិច្ច ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅពេលនេះ​។​

​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Antonio Lopez Isturiz លេខាធិការ​ប្រតិបត្តិ​នៃ​អង្គការ​អ្នក​និយម​កណ្ដាល​អន្តរជាតិ​ ។​

​លោក Antonio Lopez Isturiz បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ នូវ​ចំណាប់អារម្មណ៍​របស់លោក ដែល​ក្នុងនោះ លោក​បាន​សូម​គោរព​វាយតម្លៃ​ខ្ពស់ ជូន​ដល់​សម្តេច​តេ​ជោ ចំពោះ​វីរភាព និង​ការដឹកនាំ​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ នៅ​កម្ពុជា​ដែលជា​រឿង​ដ៏​អស្ចារ្យ​មួយ និង​បាន​អបអរសាទរ​ចំពោះ​ដំណើរការ ការរៀបចំ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា ក្លាយទៅជា​ប្រទេសមួយ ដែលមាន​កំណើនសេដ្ឋកិច្ច 7,3 ភាគរយ​។ លើសពីនេះទៅទៀត លោក​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​លោក​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​បានមក​ចូលរួម​នូវ​កម្មវិធី​ជា​ប្រវត្តិ​សាស្ត្រ​​នៅ​ថ្ងៃស្អែក​នេះ ។​

​ការឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ អំពី​ស្ថានភាព​ជាទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​​ធ្លាប់តែ​មានការ​បែកបាក់​គ្នា​អស់​រយៈពេល​ជាង 500 ឆ្នាំ​រហូតដល់​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​នេះ​។ នៅក្នុង​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​នោះ ធ្វើអោយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព និង​បង្រួបបង្រួម​ជាតិ​។ សម្តេច​តេ​ជោ ក៏បាន​ជម្រាបជូន​លោក​ Antonio Lopez Isturiz ផងដែរ នូវ​ការទទួល​មេដឹកនាំ​ខ្មែរក្រហម​នៅផ្ទះ​របស់​សម្ដេច​ផ្ទាល់​តែម្ដង​កាលពី​ឆ្នាំ 1998 គឺ​ថ្ងៃទី 29 ខែធ្នូ ហើយ​ការទទួល​នោះ គឺ​ដើម្បី​ផ្ញើ​សារ​ចេញទៅ​ជូន​ដល់​ប្រជាជន​កម្ពុជា​ផង ទៅ​កងទ័ព​ខ្មែរក្រហម ដែល​នៅ​សេសសល់​នៅពេលនោះ​ផង និង​ទៅ​សហគមន៍​អន្តរជាតិ​ផង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កងទ័ព ដែល​នៅ​សេសសល់ ព្រម​ចុះចូល​ជាមួយនឹង​រាជរដ្ឋាភិបាល ព្រោះថា​មេដឹកនាំ​របស់​ចលនា​ខ្មែរក្រហម នៅពេលនោះ​បានមក​ចុះចូល ជាមួយ​រាជរដ្ឋាភិបាល​ហើយ​។ ហើយ​ពេលនោះ​ហើយ ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បានដឹងថា​សុខសន្តិភាព ស្ថិរភាព​នៅ​កម្ពុជា​គឺ​បានទទួល​ហើយ ហើយ​ចាប់ពីពេលនោះ​មក​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា និង​ធ្វើ​ទេសចរ​នៅ​កម្ពុជា​មក​កម្ពុជា​ជា​បន្តបន្ទាប់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×