Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រំលឹក​ពី​គុណ​តម្លៃ ដែល​មិនអាច​បំភ្លេចបាន របស់​កងទ័ព​ប្រជាជន​វៀតណាម​

spot_img

ភ្នំពេញ ​៖ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​នូវ​គុណូបការៈ របស់​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ចូលមក​បំពេញភារកិច្ច​អន្តរជាតិ ក្នុង​ការជួយ​រំដោះប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​នាំមក​នូវ​សុខសន្តិភាព​ដល់​សព្វថ្ងៃ ហើយ​ការដាក់​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​ឈ្នះ នាពេលនេះ ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ នូវ​ការផ្សារភ្ជាប់​នូវ​គុណ​តម្លៃ ដែល​មិនអាច​បំភ្លេច បាន របស់​កងទ័ព​ប្រជាជន​វៀតណាម​ដែរ ។​

​ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀ​ណា​ម ដែល​ដឹកនាំ​ដោយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស ដើម្បី​មក​ចូលរួម​ជា​កិ​តិ្ត​យស ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា (១៩៩៨-២០១៨) ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​ទទួល​ការ ស្វាគមន៍​ពី​សំណាក់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួម​ជា មួយ​នាយទាហានជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប​ទៀតផង​ដែរ​នា​រសៀល​ថ្ងៃទី​២៧ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំង​មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ ស្តីពី ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម​ផងដែរ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ដោយ​ក្តី​សោមនស្ស​រីករាយ​បំផុត​ចំពោះ លោក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក ដឹកនាំ​គណៈប្រតិភូ​យោធា ជាន់ខ្ពស់​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ សង្គមនិយម​វៀ​ណា​ម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ គឺ​ស្រប​ពេលដែល​កម្ពុជា​ទើប នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ដោយមាន​តម្លាភាព និង ត្រឹមត្រូវ ។ ហើយ​ថ្មីៗ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ទើបនឹង​បានបញ្ចប់​នូវ​មហាសន្និបាត​របស់ខ្លួន ដោយបាន​កំណត់​នូវ​មាគ៌ា​ច្បាស់លាស់​ក្នុងការ​ដឹកនាំ​វាសនា​ប្រទេសជាតិ ។ សម្តេច​ក៏បាន​លើកឡើង​នូវ​គុណូបការៈ របស់​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ចូលមក​បំពេញភារកិច្ច​អន្តរជាតិ ក្នុង​ការជួយ​រំដោះប្រជាជន​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​នាំមក​នូវ​សុខសន្តិភាព​ដល់​សព្វថ្ងៃ​។ ហើយ​ការដាក់​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នាពេល​ខាងមុខនេះ ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ នូវ​ការផ្សារភ្ជាប់​នូវ​គុណ​តម្លៃ​ដែល​មិនអាច​បំភ្លេច បាន​របស់​កងទ័ព​ប្រជាជន​វៀតណាម​ដែរ ។ ក្នុងឱកាស​នោះ​ផងដែរ​សម្តេច​ក៏បាន​លើកឡើង​នូវ​ការរួម ចំណែក​ដ៍​ធំធេង​ក្នុងការ​កសាង​ខ​.​ភ​.​ម របស់​កងទ័ព​ប្រជាជន​វៀតណាម​តាំងពីដើម​រៀងរហូត​មក​ដោយ​មិន ត្រឹមតែ​ជួយ​ជា​ស្មារតី នឹង​សម្ភារៈ​ប៉ុណ្ណោះ​ទេ កងទ័ព​ប្រជាជន​វៀតណាម ថែមទាំង​ជួយ​បណ្ដុះបណ្ដាល ធនធានមនុស្ស​ឱ្យ​ខ​.​ភ​.​ម​ជា​រៀងរហូត​ទៀតផង​។ ជាក់ស្តែង​នៅក្នុង​អនុស្សរណៈ​ស្តីពី ផែនការ​កិច្ច​សហ ប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា វៀតណាម ក៏បាន​បង្ហាញថា រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​វៀ​ណា​ម នៅតែ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់ ខ​.​ភ​.​ម ជា​រៀងរហូត ។

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស បាន​ថ្លែងអំណរគុណ​ដល់ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ខ​.​ភ​.​ម​ទាំងអស់ ដែល​បាន ទទួល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ របស់លោក​ក្នុង​ពេលនេះ​។ លោក​បាន​បញ្ជាក់ថា​៖ សព្វថ្ងៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​មាន​ស្ថេរភាព​នយោបាយ​, សង្គម​និង​ស្ថេរភាព នៃ​កំណើន​សេដ្ឋកិច្ចជាតិ ជា​បន្តបន្ទាប់ ។ លោក រដ្ឋមន្ត្រី​ក៏បាន​លើកឡើង អំពី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំង ២ គឺ​ត្រូវ​បានកំណត់ នៅក្នុង​អនុស្សរណៈ​ជាប្រចាំ​ឆ្នាំ ហើយ​យើង​ត្រូវខិតខំ​អនុវត្ត​ឲ្យ​បានសម្រេច​ជោគជ័យ ។

ក្នុង​ខ្លឹមសារ​អនុស្សរណៈ​កិច្ចសហប្រតិបត្តិកា​រ​ឆ្នាំ ២០១៩ ដែល​រដ្ឋមន្ត្រី​ការពារជាតិ នៃ​ប្រទេស​ទាំង ២ បានធ្វើការ​ចុះហត្ថលេខា​នាពេលនេះ​រួមមាន ៖ ជំនួយស្មារតី លើ​ការងារ​អប់រំ​ចិ​ត្ដ​សាស្ដ្រ​ឲ្យ​ដល់ខ​.​ភ​.​ម , កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើង ទឹក​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​, កិច្ចសហប្រតិបត្តិការ រវាង​កងកម្លាំង​ការពារ​ព្រំដែន នៃ​ប្រទេស ទាំងពីរ កម្ពុជា​-​វៀតណាម​, ផ្លាស់ប្តូរ​គណៈប្រតិភូ​កងឯកភាព និង​គណៈប្រតិភូ​សម្រាក​បំប៉ន​សុខភាព ទំនាក់ទំនង​រវាង​បណ្តា​កងឯកភាព , ទទួល​បណ្តុះបណ្តាល​និង​ហ្វឹកហាត់​ឲ្យ​នាយទាហាន , ជំនួយ​ឧបត្ថម្ភ​ការងារ​រុករ​កវេច​ខ្ចប់​និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​យុទ្ធជន​ពលី​វៀតណាម និង ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កងទ័ព​វៀតណាម ៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×