Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករនិយោជិត នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​។ បើ​យោងតាម​ច្បាប់​ស្តីពី​ការងារ កម្មករនិយោជិត ដែល​បាននិងកំពុង ប្រើប្រាស់​កិច្ចសន្យាការងារ មាន​ថិរវេលា​មិន​កំណត់ (​កិច្ចសន្យា​រយៈពេល​វែង​) នឹង​ទទួលបាន​ការទូទាត់ ប្រាក់​បំណាច់​អតីតភាព​ការងារ ២​ដង​ក្នុង​មួយឆ្នាំ គឺ​ក្នុង​ខែមិថុនា និង​ខែធ្នូ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្តន៍ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បាន​បញ្ជាក់ថា “​ចំពោះ​ការទូទាត់​បើក​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ របស់​កម្មករនិយោជិត ដែលមាន​មុន​ឆ្នាំ​២០១៩ ក្រសួង​កំពុងធ្វើការ​ពិភាក្សា ជាមួយ​វិស័យ​ឯកជន ដើម្បី​កំណត់​កាលវិភាគ ជាក់លាក់​មួយ ក្នុងការ​តម្រូវ​ឲ្យ​សហគ្រាស គ្រឹះស្ថាន អនុវត្ត​កាតព្វកិច្ច បើក​រំលឹក​ប្រាក់​បំណាច់ អតីតភាព​ការងារ​នេះ​”​។​

​ក្រសួង​ការងារ បាន​បញ្ជាក់ថា “​ក្នុងអំឡុងពេល​នៃ​ការទូទាត់ បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ ក្រសួង​សូម​ធានា ចំពោះ​អត្ថប្រយោជន៍​ស្របច្បាប់​នានា ដែល​បងប្អូន​កម្មករ​និយោជិត​មាន ហើយ​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ​ណាមួយ មិនទាន់បាន​ទូទាត់ ជូន​បងប្អូន​កម្មករ​និយោជិត​។ ក្រសួង​ការងារ បាន​ប្រាប់​ដល់​សាធារណជន សហជីព សមាគម​និយោជក ជាពិសេស​កម្មករនិយោជិត និង​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត ចៀសវាង​ចាញ់បោក​ជន​ខិត​ខូច​មួយចំនួន ដែលមាន​បំណង​ញុះញង់ បង្ក​អស្ថិរភាព​ក្នុង​សហគ្រាស គ្រឹះស្ថាន ដែល​អាច​បំផ្លាញ​ការងារ​អចិន្ត្រៃយ៍ របស់​បងប្អូន​កម្មក​រ​និយោជក​៕ ដោយ ​៖​ រចនា​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីប្រកាស​ព័ត៌មាន​ដែលមាន​នៅ​ខាងក្រោម​នេះ​៖

spot_img
×