Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! ទោះ​ពិការ​ទាំង​កាយសម្បទា និង​ការនិយាយស្តី​ដ៏​លំបាក​ក្តី តែ​ប្អូនស្រី​រូបនេះ​ចង់​រៀន​ណាស់ បើ​មានអី​ជិះ ប្តេជ្ញា​រៀន​ដល់​ចប់​ថ្នាក់​

spot_img

​ប្អូនស្រី​ម្នាក់​ពុំ​ត្រឹមតែ​ពិការ​ជើង​ទាំងពីរ (​ដើរ​ប៉ាំង​ពៀច​) តាំងតែ​ពី​កំណើត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ការបញ្ចេញ​សកម្មភាព​និយាយស្តី​ក៏​លំបាក​ផងដែរ ។ ប៉ុន្តែ បើទោះជា​បែបនេះ​ក្តី ប្អូនស្រី​រូបនេះ​ក៏​ពុំមាន​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ​ទៅតាម​កាយសម្បទា​នេះ​ទេ ពោលគឺ​ប្អូនស្រី​នៅមាន​សតិ​យល់ដឹង ទៅ​រៀន​ទៅ​សូត្រ​ដូច​ក្មេងៗ​ដទៃ​ធម្មតា​ដែរ ។​

​តាមរយៈ​ការសម្ភាសន៍​ដោយ​លោកពូ​ម្នាក់ ប្អូនស្រី​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ចង់​រៀន​ដល់​ថ្នាក់​ទី​១២ ប៉ុន្តែ នាង​ត្រូវ​បង្ខំចិត្ត​ឈប់រៀន​ត្រឹម​ចូល​ថ្នាក់​ទី​៧ ព្រោះតែ​អត់​មាន​មធ្យោបាយ​ជិះ​ទៅ​រៀន​សាលា​នៅឯ​ដងទង់ ។ ហើយ​ប្អូនស្រី​ក៏បាន​បញ្ជាក់​ច្បាស់​ថា ប្រសិនជា​មានអី​ជិះ នាង​នឹង​ប្តេជ្ញាចិត្ត​រៀន​ឲ្យ​ចប់​ថ្នាក់​ទី​១២​តែម្តង ។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Uon Sophal បាន​បង្ហោះ​សារ​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​ដល់​ប្អូនស្រី​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អំពាវនាវ​សប្បុរសជន​ដែលមាន​ចិត្ត​មេត្តាជួយ​ដល់​កុមារ​ពិកា នឹង​គាត់​ចង់​រៀន​ណាស់ តែមាន​កា​ខ្វះខាត​។​

​គាត់​ជា​ពលរដ្ឋ​នៅ​ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្តកំពត​។​

​លេខ​ទូរស័ព្ទ​ម្ដាយកូន​ទាំងពី 088 7747335 088 8082551

​ទូរស័ព្ទ​ខ្ញុំ​ជំទប់​2(012528305/0977528305»​ ៕ ដោយ៖ ឧត្តម

spot_img
×