Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម «​នយោបាយ ឈ្នះ ឈ្នះ​» របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ពិធី​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡារិក​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរ​ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​។​

​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​ការអបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នេះ នឹង​ធ្វើ​បន្ត​រហូត​ដល់​ថ្ងៃ​៣១ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៨ ចូល​២០១៩ ដោយ​ពេល​រាត្រី​នឹង​មាន​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី​សម្រាប់​ជា​ការកម្សាន្ត​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​ពីលើ​នោះ ក៏​នៅ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត រួម​ជា​ការតាំងពិព័រណ៍​ផលិតផល​ជា​ច្រើន​​ផងដែរ​៕ ដោយ ​៖​ កូឡាប​

spot_img
×