វិមានប្រធានាធិបតីរុស្ស៊ី ប្រើប្រាស់កងការពារពិសេសមួយ “ហ្វូង” ដែលរួមមានឥន្ទ្រីយ៍ ទីទុយ បំណងបណ្តេញពពួកក្អែក ដែលចូលមកបំផ្លាញស្ថាបត្យកម្ម វិមានក្រែមឡាំង ហើយធ្វើឲ្យសម្លៀកបំពាក់របស់ពលទាហានត្រូវ …គគ្រិច។

កងការពារតែងហោះស្វែលការពារ វិមានប្រធានាធិបតី

វិមានប្រធានាធិបតីរុស្ស៊ី បានកសាងកងកម្លាំងការពារដ៏ឆ្នើម រួមមានឥន្ទ្រីយ៍ ទីទុយ ទុកសម្រាប់បណ្តេញពពួកក្អែក ដែលអាចឲ្យខូចខាតរចនាបថមាស នៃស្ថាបត្យកម្មនេះ។

ហេតុដូច្នេះ រុស្ស៊ីប្រើប្រាស់ឥន្ទ្រីយ៍ ដើម្បីប្រឈម នឹងគ្រោះអាសន្នរបស់ក្អែក។ ហ្វូងរាល់ពេលព្រឹកព្រលឹម ឥន្ទ្រីយ៍ចាប់ផ្តើមកិច្ចការរបស់វា ដោយហោះក្រឡឹង ជាហេតុនាំឲ្យហ្វូងក្អែក ពេលឃើញឥន្ទ្រីយ៍វា “ចែកផ្លូវ”គ្នា ដើម្បីធានាជីវិត។

“យុទ្ធជន”ម្នាក់ ចំណុះកងការពារពិសេសនៅ វិមានក្រែមឡាំង។

ត្រឹមតែទឹកមាត់របស់ក្អែក ធ្លាក់ចុះក៏អាចបង្ហាញរចនាបថ នៃវិមានប្រធានាធិបតីបានដែរ។

ត្រឹមតែទឹកមាត់របស់ក្អែក ធ្លាក់ចុះក៏អាចបង្ហាញរចនាបថ នៃវិមានប្រធានាធិបតីបានដែរ។

ហេតុនេះឥន្ទ្រីយ៍ត្រូវបានកងទ័ពរុស្ស៊ី ហ្វឹកហ្វឺនយ៉ាងដិតដល់ ក្នុងប្រតិបត្តិការ “បណ្តេញ” ក្អែកកុំឲ្យមកក្បែរវិមាន។

ពួកវាជា “បុគ្គលិកក្របខ័ណ្ឌ” របស់វិមាននេះ ហើយតែងប្រកបរបរយ៉ាងឧស្សាហ៍។

ជាធម្មតាវាហោះក្រឡឹងលើលំហ នៃទីលានក្រហម ក្រុងមូស្គូ ដើម្បីបំពេញភារកិច្ច។

ដល់ពេលយប់វេនឥន្ទ្រីយ៍បានបញ្ចប់ ហើយវា “ផ្ទេសភារកិច្ច” ឲ្យទៅក្រុមទីទុយ មានឈ្មោះថា Filya ហើយភារកិច្ចរបស់វាគឺបន្តការងាររបស់ក្រុមឥន្ទ្រីយ៍ រហូតដល់ពេលព្រឹកព្រលឹម ថ្ងៃបន្ទាប់។

គួរឲ្យសរសើរ ដែលពួកឥន្ទ្រីយ៍វាពុំធ្វើឲ្យក្អែករងរបួសទេ គ្រាន់តែបណ្តេញចេញឲ្យឆ្ងាយប៉ុណ្ណោះ។

“យុទ្ធជន” ការពារវិមានក្រែមឡាំង និងគ្រូហ្វឹកហ្វឺនម្នាក់ ៕ ចន្ទ្រា