Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ​វៀតណាម ៣​នាក់ និង​មគ្គុទេសក៍ អេ​ហ្សី​ប ១​នាក់​ស្លាប់​ ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្បែរ​ពីរ៉ាមីត​

spot_img

​អ្នកទេសចរ​ជនជាតិ​វៀតណាម​យ៉ាងតិច ៣​នាក់ និង​មគ្គុទេសក៍​ទេសចរណ៍​អេ​ហ្សី​បម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ទេសចរណ៍​នៅ​ក្បែរ​ពីរ៉ាមីត ស្ថិតក្នុង​តំបន់ Giza នៃ​ប្រទេស​អេ​ហ្សី​ប​។​

​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មានរ​ដ្ឋ​អេ​ហ្សី​ប Ahram Online បានឲ្យដឹងថា មនុស្ស​ចំនួន ១១​នាក់​ផង​ដែរ បាន​រងរបួស​ក្នុង​ការវាយប្រហារ​នោះ​។​

​អាជ្ញាធរ​បញ្ជាក់ថា គ្រឿងផ្ទុះ​ត្រូវបាន​គេ​បង្កប់​នៅក្បែរ​ជញ្ជាំង ហើយ​វា​បាន​ផ្ទុះ នៅពេល​រថយន្តក្រុង​​ទេសចរណ៍​បើក​ចូល​ទៅ​ក្បែរ​។​

​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ពី​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​​ឡើយ​។ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​អេ​ហ្សី​ប Ahmed Hafez បាន​ហៅ​ការវាយប្រហារ​នោះ​ថា​​ជា​សកម្មភាព​ភេរវកម្ម​។​

​លោក​ក៏​បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​ទៅលើវ​ត្ថុ​ធាតុ​ដើម​ដែល​គេ​ប្រើ​សម្រាប់​ផលិត​គ្រឿងផ្ទុះ​​ទាំងនោះ និង​ធ្វើ​ការប្រមូល​ភស្ថុតាង​ដែលថត​ដោយ​កា​មេរ៉ាសុវត្ថិភាព​នៅក្បែរ​តំបន់​ដែល​ផ្ទុះ​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN

spot_img
×