Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កាណាដា​ម្នាក់​ដែល​ត្រូវ​ចិន​ឃុំខ្លួន ពេលនេះ​ត្រូវបាន​ដោះលែង​ហើយ​

spot_img

​ពលរដ្ឋ​កាណាដា​ម្នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​កាលពីដើម​ខែ​នេះ ត្រូវបាន​ដោះលែង​​វិញ​ហើយ និង​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កាណាដា​វិញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កាណាដា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​មិន​បាន​បញ្ជាក់​លំអិត​ថា​ពេល​ថា ពលរដ្ឋ​ម្នាក់​នោះ​ត្រូវបាន​ដោះលែង ឬ​ត្រឡប់​មក​ដល់​កាណាដា​វិញ​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បញ្ជាក់ថា ពលរដ្ឋ​កាណាដា​ដែល​ត្រូវ​ចិន​​ដោះលែង​នោះ មានឈ្មោះ​ថា Sarah McIver ហើយ​គាត់​គឺជា​គ្រូ​បង្រៀន​។​

​ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការបញ្ជាក់​កាលពីដើម​ខែ​នេះ​ថា ពលរដ្ឋ​កាណាដា​ខាងលើ ទទួលរង​ការពិន័យ​ផ្នែក​រដ្ឋបាល​ដោយសារ​ធ្វើការ​ដើរហើរ​ខុសច្បាប់​។​

​សូមបញ្ជាក់​ថា អ្នក​គ្រូបង្រៀន​ជនជាតិ​កាណាដា​ខាងលើ គឺ​ជា​ពលរដ្ឋ​កាណាដា​ទី ៣​ដែល​ត្រូវ​ឃុំខ្លួន​ ​ដោយ​រដ្ឋាភិបាល​ចិន ក្រោយ​ពេល​​មាន​ការចាប់ខ្លួន​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នកស្រី Meng Wanzhou កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ​នេះ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×