Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​សមត្ថកិច្ច ៥​នាក់ បើករថយន្ត ដេញ​ចាប់​រថយន្ត​ដឹកឈើ ទៅ​ផ្ទះ​និង​បង្ក​ឲ្យស្លាប់​ម្នាក់ របួស​៣​នាក់ នៅ​ស្រុក​កែវ​សីមា​

spot_img

​មណ្ឌលគិរី ៖ កម្លាំង​នគរបាល​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ចាប់ខ្លួន​សមត្ថកិច្ច​ចំនួន ៥​រូប ក្រោយ​ហេតុការណ៍ បើករថយន្ត​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ រថយន្ត​ដឹក​ឈើបុក​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​មនុស្ស និង​របួសធ្ងន់ នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​លោក​ឧត្តមសេនីយត្រី សូ សុវណ្ណ ស្នងការរង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ដឹកនាំ​ការចាប់ខ្លួន​សមត្ថកិច្ច​ចំនួន ៥​រូប បានឲ្​៦​ដឹងថា សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន ក្នុង​សកម្មភាព​ប្រដេញ​ឡាន​ដឹកឈើ នៅ​ថ្ងៃ​ម្សិលម៉ិញ​នេះ រួមមាន លោក​វរសេនីយទោ យូ រ៉ាវុធ ជា​ឌឺ​បេជើង​គោក ប្រចាំ​ទិស​ខេត្ត​មណ្ឌលគិរី លោក​អនុសេនីយឯក វ៉ាន់ រួន ជា​នគរបាល​សេដ្ឋកិច្ច​ក្រសួង លោក​វរសេនីយត្រី ប៉ង់ កានួត ជា​នាយទាហាន​សឹក​រង ខេត្ត​មណ្ឌលគិរី លោក ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កែវ​សីមា និង លោក​អនុសេនីយឯក សៀង ចំ​រុង នាយ​ផ្នែក​អត្តសញ្ញាណប័ណ្ណ ស្រុក​កែវ​សីមា ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ទាំង​៥​រួប កំពុង​ត្រូវបាន​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ។​

​គួររំលឹកថា នៅ​ព្រលឹម​ថ្ងៃទី​២៧​ធ្នូ មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៣​នាក់ បាន​រងរបួស​ធ្ងន់ និង ផ្ទះ​មួយ​ខ្នង បាន​បាក់​រាប​ដល់​ដី ដោយសារ​រថយន្ត​ចំនួន​២ គ្រឿង ដឹកឈើ បើក​រត់គេច​ពី​ក្បួន​រថយន្ត​សមត្ថកិច្ច​ជជុះ​ស្រុក​កែវ​សីមា ចំនួន​៥​គ្រឿង ប្រដេញ​តាម​ពីក្រោយ នៅ​ចំណុច​គីឡូម៉ែត្រ​១៣៦ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។ សមត្ថកិច្ច​ទាំងនេះ គឺជា​ក្រុម​កុងត្រូលជជុះ ដែល​តែងតែ​ធ្វើ​សកម្មភាព​ដេញ តាម​រថយន្ត​ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ នា​ពេលកន្លងមក បង្ក​អោយ​មាន​ការព្រួយបារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុងស្រុក​កែវ​សីមា ៕​ ​ដោយ​ ៖​ រចនា​

spot_img
×