Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន បើកឡាន​ក្រឡាប់​ធ្លាក់​ទឹក​ស្លាប់​តាំងពី​យប់​

spot_img

​បន្ទាយមានជ័យ ៖ ​ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន​ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​ព្រោះ​ក្រឡាប់​ឡាន​តាំងពី​យប់​ម្ល៉េះ ព្រឹក​ឡើង​ទើប​បាន​ដឹង​អាណិតអាសូរ​ជីវិត​គាត់​ណាស់ ហើយ​មាន​ការលើកឡើង និង​សង្ស័យ​ផ្សេងៗ​គ្នា​ថា ហេតុ​អី​ឡាន​គាត់​ខ្ទេច​គូទ​ខាងក្រោយ សូម​មន្ត្រី​ជំនាញ​មេត្តា​ស្រាវជ្រាវ​បន្ថែម​ផង ព្រោះ​មន្ត្រី​បង្ក្រាប​បទល្មើស​មាន​គេ​ស្រឡាញ់​តែ​ក៏​មាន​គេ​ស្អប់​ដែរ​។​

​មាន​ករណី​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX 300 ពណ៌​មាស បាន​ក្រឡាប់​ចូល​ក្នុង​ទឹក ក្បែរផ្លូវ រថយន្ត​លិច​ស្ទើរតែ​អស់​ទាំងមូល បះជើង​ឡើង​លើ ហើយ​គេ​ឃើញ​អ្នកបើកបរ​បាន​ស្លាប់ បុ​ន្តែ​នៅ​មិនទាន់​ដឹងថា​ក្នុង​ឡាន​ជិះ​គ្នា​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា​អ្នកបើកបរ​ស្លាប់ ជា​ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន​។​

​ហេតុការណ៍​ការភ្ញាក់ផ្អើល បាន​កើតឡើង​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក ថ្ងៃ​២៩​ធ្នូ ២០១៨ ។​ ​រថយន្ត​ក្រឡាប់​នេះ តាម ការសន្និដ្ឋាន​កើតហេតុ នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជាង​១០ យប់​ស្ថិតនៅ​ចំណុច ភូមិ​ចំកា​រគរ ឃុំ​-​ស្រុក​ស្វាយចេក ខេត្ត​បន្ទា​មានជ័យ តាម​បណ្តោយ​ផ្លូវជាតិ​៥៨ ។​

​តាម​មន្ត្រី​មូលដ្ឋាន​បានឲ្​៦​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សំ សុធា​រ័ត្ន ភេទ​ប្រុស អាយុ ជាង ៤០​ឆ្នាំ ជា​ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន​បាន​ស្លាប់ (​ជា​អ្នកបើកបរ​) រហូតដល់​ពេល​នេះ​គេ​មិនទាន់​ដឹង​ថា ក្នុង​រថយន្ត​មាន​គ្នា​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ឡាន​សង្គ្រោះ​មក​ស្ទួច​សិន ៕​ ដោយ ​៖ ​រចនា​

   

spot_img
×