Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ Sare ឲ្យ​គាត់​ផង​! ភ្លេច​ទូរស័ព្ទ iPhone X នៅ​រោងកុន ហើយ​ឆែក​កាមេរ៉ា​ឃើញ​បុរស​ម្នាក់​រើស​បាន ហើយ​ចង់បាន​មកវិញ ព្រោះតែ​…

spot_img

​ករណី​បាត់​ទូរស័ព្ទ iPhone X ១​គ្រឿង ប្រភេទ Golden Concept ពណ៌​មាស ១​គ្រឿង កាលពី​វេលា​ម៉ោង ៦ និង​៤០ នាទី​ល្ងាច​ថ្ងៃទី​២៨ នៅ​ទីតាំង​ក្នុង​សាល​រោងកុន Major Cineplex Aeon 2 ហើយ​ម្ចាស់​ដែល​បាន​បាត់ បាន​ឆែក​កាមេរ៉ា​ឃ្លាំមើល​រកឃើញ​បុរស​ម្នាក់​ពាក់អាវ​ពណ៌​ក្រហម​រើ​បាន ប៉ុន្តែ ដោយសារតែ​ពុំ​អាច​ទំនាក់ទំនង​ទៅ​គាត់​បាន ហេតុនេះ បងស្រី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moon Scarlett ក៏បាន​ស្នើ​ដល់​បងប្អូន​មិត្តភក្តិ​ទាំងអស់​នៅលើ​បណ្តាញ​សង្គម Facebook មេត្តាជួយ Share ករណីនេះ​បាន​ដល់​បងប្រុស​ដែល​រើស​បាន​នោះ​ឃើញ និង​ប្រគល់​ទូរស័ព្ទ​១​គ្រឿង​នេះ​ឲ្យ​គ្រួសារ​របស់គាត់​វិញ​ផង ព្រោះ​ក្នុងនោះ​មាន​ឯក​សំខាន់ៗ​ច្រើន ។​

​បងស្រី​ស្រស់ស្អាត​រូបនេះ​បាន​បង្ហោះ​រូប​ទូរស័ព្ទ​ដែល​បាន​បាត់ រូបភាព​បុរស​ដែល​រើស​បាន​យក​ចេញពី​កាមេរ៉ា និង​សរសេរ​រៀបរាប់ថា​៖ «​សូមជួយ Share !!!

​គ្រួសារ​ខ្ញុំ​បាន​ភ្លេច​ទូរ​ស័​ព្ឌ iPhone X មួយគ្រឿង ប្រភេទ Golden Concept ពណ៌​មាស ( ជាប់ iCloud ) ដែលមាន​លេខ​សម្គាល់ 53/99 នៅ​ពីក្រោយ ដូច​ក្នុង​រូប​ខាងក្រោម នៅវេលា​ម៉ោង 6:40 ល្ងាច ថ្ងៃទី 28 នៅ​ទីតាំង​ក្នុង​សាល​រោងកុន Major Cineplex Aeon 2 ( នៅលើ​សា​ឡុង​ទល់មុខ​បន្ទប់ទឹក ) ។ តាមរយះ​ការ​ឆែក camera របស់​រោងកុន យើងខ្ញុំ​ឃើញថា បងប្រុស​ម្នាក់​ដែល​ពាក់អាវ​ពណ៌​ក្រហម​ភិនភាគ​ដូច​រូប​ខាងក្រោម​បាន​រើស​បាន​នៅ​ទូរ​ស័​ព្ឌ​របស់ខ្ញុំ ដោយហេតុ​ខាង​ខ្ញុំ​ពុំមាន​លេខ​ទំនាក់​ទំ​នាង​ទៅខាង​គាត់​បាន ហើយ​ខាង​គាត់​ក៏​ពុំ​អាចទាក់ទង​មក​ខាង​ខ្ញុំ​បាន​ដូចគ្នា ដូច​ច្នេះ​សូម​បងប្អូន​មិត្ត​ភ​ក្កិ​នៅក្នុង​បណ្តាញ Facebook ទាំងអស់​មេត្តាជួយ Share ឲ្យ​បងប្រុស​បានឃើញ រឺ បងប្អូន​ណា​បាន​ស្គាល់​គាត់​សូម​ជូន​ពត៍​មាន​នេះ​ឲ្យ​គាត់​បានដឹង​ដើម្បី​ទាក់ទង​មក​ខ្ញុំ​ផង ព្រោះ​នៅក្នុង​ទូរ​ស័​ព្ឌ​របស់ខ្ញុំ​មាន ឯកសារ PDF សំខាន់ៗ​ជាច្រើន រូបភាព 14,000 រូប នឹង កម្មវិធី Google Authenticator ដែល​ផ្ទុក​នៅ​លេខ​កូដ Two Factor Authentications ( 2FA ) ជាច្រើន ដែល​សំខាន់​ណាស់​សម្រាប់​គ្រួសារ​របស់ខ្ញុំ ។ បើសិនជា​បងប្រុស​បាន​ឃើញ សូមជួយ​ទំនាក់ទំនង​មក​ខ្ញុំ​តាម​គណនី​នេះ​ផ្ទាល់ រឺ​តាមរយះ​លេខ​ទូរ​ស័​ព្ឌ​ដៃ 086888886 នឹង 0888888081 គ្រួសារ​ខ្ញុំ​នឹង​ជូន​សា​គន់​ជាច្រើន ។​
??????
​សូម​បងប្អូន​មិត្តភក្តិ​ទាំងអស់​មេត្តាជួយ Share ម្នាក់​មួយ​ដើម្បី​ឲ្យ​ពត៍​មាន​នេះ​បានលឺ​ទៅដល់​គាត់​ផង​ព្រោះ​ឯកសារ​ទាំងនោះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​គ្រួសារ​របស់ខ្ញុំ ។ សូម​អរគុណ ??????» ៕ ដោយ​៖ ចន្ទី​

spot_img
×