Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ ២ ​ប្រយ័ត្ន​ជាប់​ស្ទះ ខណៈ​ក្រុម​កម្មករ​រោងចក្រ​ជិត​២​ពាន់​នាក់​បាន​និង​កំពុង​ធ្វើកា​រ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២

spot_img

​តាកែវ ៖ កម្មករ​រោងចក្រ​កាត់ដេរ នៅ​ស្រុក​បាទី​ជិត​២​ពាន់​នាក់ នាំគ្នា​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​២ រយៈពេល​៣​ថ្ងៃ​មក​ហើយ នៅតែ​មិន​ទាន់​ទទួលបាន​ដំណោះស្រាយ​អី្វ​ឡើយ​ពី​អាជ្ញាធរ ខណៈ​ដែល​ក្រុមកម្មករ​បាន​ធ្វើ​ការទា​ម​ទារ​រក​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគាត់​ពី​ថៅកែ​រោងចក្រ​សេ​ឌូ​ណូ​ខេម​បូ នី​ត​ធី​ង ដែល​ថៅកែ​រោងចក្រ​មិន​ព្រម​បើក​អោយ​ក្រុម​កម្មករ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​ខាងលើ​គឺជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មានឈ្មោះ​ថា សេ​ឌូ​ណូ ខេ​ម​បូ​នី​ត​ធី​ង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​មាន​កម្មករ​បម្រើ​ការងារ​ក្នុង​រោងចក្រ​ចំនួន ២៦៥០​នាក់ ។​

​តំណាង​អោយ​ក្រុម​កម្មករ​រោងចក្រ​សេ​ឌូ​ណូ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពួកគាត់​ជា​ក្រុម​កម្មករ​រោងចក្រ​ឈរ​នៅ​ទីនេះ​បិទ​ផ្លូវ​ជាតិ​លេខ​២ គឺ​ដើម្បី​ស្នើសុំ​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​អោយ​ពួកគាត់ ខណៈ​ដែល​ពួកគាត់​បាន​ធ្វើការ​ទាម​ប្រាក់​បំណាច់​ឆ្នាំ តែ​ថៅកែ​ចិន​មិន​ព្រម​បើក​អោយ ហើយ​ការ​ធ្វើ​ការតវ៉ា​នេះដែរ គឺ​មាន​រយៈពេល ៣​ថ្ងៃ​មក​ហើយ នៅតែ​មិន​ទាន់​ទទួលបាន​លទ្ធផល​អ្វីដែល​ក្រុមកម្មករ​ទទួលយកបាន​នៅឡើយ​ទេ ហើយ​ក្រុម​កម្មករ​នៅ​តែ​ប្រកាន់​ជា​គោល​ជំហរ​យ៉ាង​រឹងមាំ នៅតែ​បន្ត​ឈរ​បិទផ្លូវ​ទាំង​ថ្ងៃ​ក្តៅ ដើម្បី​សុំ​អោយ​ថៅកែ​រោងចក្រ បើក​ប្រាក់​បំណាច់​ឆ្នាំ​មក​អោយ​ពួកគាត់ និង​លក្ខណ្ឌ​៣​ចំនុច​ផ្សេងទៀត ។​
​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​លោក ភួង ឈីម អភិបាល​ស្រុក​បាទី​បានអោយដឹងថា ការ​ធ្វើ​ការតវ៉ា​របស់​ក្រុម​កម្មករ​ខាង​លើ គឺ​គិត​មកដល់​ថ្ងៃទី ២៨​ខែ​ធ្នូ ២០១៨​នេះ មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដែល​ក្រុមកម្មករ​បាន​ធ្វើ​ការតវ៉ា​ដោយ​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ ២ ធ្វើអោយ​មាន​ការរាំងស្ទះ​នៅ​ការ​ចរា​ចរណ៏យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​ការបិទផ្លូវ​ខាងលើ​នេះ​ដែរ អាជ្ញាធរ​ខត្ត​ដែល​ដឹកនាំ​ដោយ​លោក​ឈូរ សុធា អភិបាលរង​ខេត្តតាកែវ បាន​ស្នើសុំ​អោយ​ក្រុមកម្មករ​ធ្វើ​ការបើកផ្លូវ​ឡើងវិញ​ដើម្បី អោយ​មាន​ការ​ចរាចរណ៏​ឡើងវិញ សម្រាប់​យានយន្ត ហើយ​ភាគី​ខាង​កម្មករ​បាន​ទទួល​យក​នៅ​សំណើរ​នេះ រួច​ក៏​បាន​នាំគ្នា​បើកផ្លូវ​ឡើងវិញ ។ លោក​អភិបាលស្រុក​បាន​បន្តថា បន្ទប់​ពី​ហៅ​តំណាង​ក្រុម​កម្មករ​រោងចក្រ ចូល​ទៅ​ស្តាប់ និង​ធ្វើ​ការប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​និង​ថៅកែ​រោងចក្រ គឺជា​លទ្ធផល កម្មករ​រោងចក្រ​នៅតែ​មិន​ទាន់​ទទួលយក​នៅ​ការសម្របសម្រួល​ខាងលើ ទើប​ធ្វើអោយ​មាន​ការបិទផ្លូវ​ជា​បន្ត​ទៀត​ពី​ពួកគាត់៕ តាកែវ​

spot_img
×