Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ហាង​លក់​នំ​ខួបកំណើត នាំ​ស្រី​ស្នេហ៍​ទៅ​ឡើង​ឋានសួគ៌ គាំងបេះដូង​ស្លាប់​

spot_img

​សៀមរាប ​៖ ​បុរស​ម្នាក់ ជា ថៅកែ​ហាង​លក់​នំ​ខួបកំណើត បាន​គាំងបេះដូង​ស្លាប់ ពេល នាំ​ស្រី​ស្នេហ៍​ទៅ​ដេក​នៅ​ផ្ទះសំណាក់ សែន​សុខ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ម៉ោង ១ និង ២០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ ជូន សំបូរ អាយុ ៣១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អណ្តូងទឹក ឃុំ​ថ្ម​ស ស្រុក បទុម​សាគរ ខេត្ត​កោះកុង ។ បច្ចុប្បន្ន​មក​ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មានមុខ​របរ បើក​ហាង​លក់​នំ​ខួបកំណើត ។​

​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅដល់​កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ​ស្រវឹងស្រា ហើយក៏​បាន​នាំ​ស្រី​ស្នេហ៍ ទៅ​ដេក​ផ្ទះសំណាក់ ហើយ​មាន​អារម្មណ៍ ស្រើបស្រាល​ចង់​រួមភេទ​ខ្លាំងពេក ទើប​ធ្វើឱ្យ គាំងបេះដូង​ស្លាប់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×