Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន ជនជាតិ​កេន​យ៉ាម្នា​ក់ ធ្វើការ​គ្មាន​ប័ណ្ណ​ការងារ ទិដ្ឋាការ​ហួស​សុពលភាព និង​ដើរ​ចំលង​មេរោគ​អេដស៍​ដល់​ស្ត្រី​ជាច្រើន​

spot_img

​ភ្នំពេញ​ ៖ ជនជាតិ​កេន​យ៉ាម្នា​ក់ ត្រូវបាន​នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន នៅ​ចំណុច​Joma Café ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន នៅវេលា​ម៉ោង​១៣ និង​៣០​នាទី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយសារ​ធ្វើការ​គ្មាន​ប័ណ្ណ​ការងារ ទិដ្ឋាការ​ហួស​សុពលភាព និង​ដើរ​ចំលង​មេរោគ​អេដស៍​ដល់​ស្ត្រី​ជាច្រើន ។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ បានឲ្យដឹង​ថាជ​នបរ​ទេសដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ AMIT DILIP KUMA PATEL ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​កេន​យ៉ា (​គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន​) ពី​បទ​ធ្វើការ​គ្មាន​ប័ណ្ណ​ការងារ ទិដ្ឋាការ​ហួស​សុពលភាព និង​ដើរ​ចម្លង​មេរោគ​អេដស៍ តាមរយៈ​ការ​រួមភេទ​មិន​ប្រើ​ស្រោមអនាម័យ ដល់​ស្ត្រី​ជាច្រើន​។ ក្រោយ​កើតហេតុ​ជនបរទេស​ខាង​ស​លើ បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×