Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យា​ប្រែ​ស្ពាន់​ឲ្យទៅជា “​មាស​” របស់​អ្នកវិទ្យាសាស្ត្រ​ចិន ពិតជា​អស្ចារ្យ ប៉ុន្តែ​…

spot_img

គេហទំព័រ cen.com.kh ធ្លាប់បាន​ចុះផ្សាយ​អត្ថបទ “​មាស​ក្លែងក្លាយ “​គុណភាព​ដ៏​ខ្ពស់​” របស់​ចិន​ចូលលុកលុយ​នៅ​វៀតណាម​មិន​យូរ​ទេ​… អ្នកជំនួញ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​” កាលពី​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០១៨ ។​

​នៅ​ថ្ងៃ​ទី ៩/១១ មេ​ប៉ូលិស​ខេត្ត Quang Ninh វៀតណាម បានឲ្យដឹងថា គេ​កំពុងតែ​ប្រមូលផ្តុំ​ស៊ើបអង្កេត​ករណី​ដែល​ហាង​មាស​មួយ​ចំនួន​ក្នុង​ប្រទេស​នេះ បាន​រង​ទទួល​ការ “​ចាញ់បោក​” មាស​ពុំ​គ្រប់​ទឹក (​មាន​មាស​ប្រមាណ ៥០%) ផលិត​ដោយ​ចិន ហើយ​សូម្បី​ដុត​ក៏​… មិន​ដឹង​ដែរ ។​

មាស​ត្រូវ “​បំ​ប្លែង​” គុណភាព​កម្រិត​ខ្ពស់ ដែល​សូម្បី​អ្នករកស៊ី​មាស​នៅ​វៀតណាម​ក៏​មិនដឹង​ដែរ ។​

​អ្នករាយការណ៍​ដែលជា​ម្ចាស់​ហាង​មាសធំ​មួយ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ៖ “​ខ្ញុំ​បាន​ប្រើ​ភ្លើង​ខ្លាំង​ដុត​ឃើញ​មាន​កម្ទេច​ល្អិតៗ​ក្នុង​មាស ។ ខ្ញុំ​ដុត​រំលាយ​មាស​១​ដុំ ពេល​ផ្ងារ​ម្ខាង​ឃើញព​ណ៌ស ហើយ​ពេល​ចាក់​វា​ជា​ពុម្ព​វិញ វា​ក្លាយជា​មាស​ដូច​គ្រា​ដំបូង ។ ពេល​យក​ទៅ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​វិភាគ Spectrophoto metry វា​ពុំ​ផ្តល់​លទ្ធផល​ចេញមក ។ ខ្ញុំ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង ។​

​ប្រភព​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​នោះ មាស​ប្រភេទ​នេះ ត្រូវបាន​ឈ្មួញ​ចិន សហការ​នឹង​ឈ្មួញ​វៀតណាម​ធ្វើការ​បំបែក​លក់​ជា​ចំណែក​តូចៗ នៅតាម​ប្រជុំជន​ជាច្រើន ។​

​ព័ត៌មាន​ដំបូង​អ្នកវិទ្យាសាស្ត្រ​គឺ​មាស​នេះ​មាន​លាយ​សារធាតុ Vonfram (Wolfram ឬ Tungsten) ។ ក្នុង​១​គីឡូ​មាស​នេះ​ត្រូវបាន​ឈ្មួញ​ទុច្ចរិត​ចិន​ដាក់បញ្ចូល​មាស​សុទ្ធតែ​កន្លះ​គីឡូ​ប៉ុណ្ណោះ (៥០%) ។​

​អាជីវករ​ខ្មែរ​គួរ​ចាប់​អារម្មណ៍ឲ្យ​មែនទែន ប្រយ័ត្ន​រង​ការខាតបង់ ៕

ពេល​នោះ​ព័ត៌មាន​ស្តីពី​បច្ចេកវិទ្យា​របស់អ្នក​វិទ្យាសាស្ត្រ​ចិន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រែក្លាយ​ស្ពាន់​ឲ្យទៅ​ជា​មាស​ពុំទាន់​ត្រូវបាន​ប្រកាស​ឡើយ ។​

​តាម​គេហទំព័រ Vietnamnet ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​គីមី​-​រូបវិទ្យា Dalian (Dalian Institute of Chemitry-Physics) ទើប​ប្រកាស​ជា​សាធារណៈ​អំពី​លទ្ធផល​ស្រាវជ្រាវ​លើ​ទស្សនា​វ​ដ្តី​ថ្មី Science Advances ដោយ​ពណ៌នា​ពី​របៀប​ដែល​ពួកគេ​ប្រែក្លាយ​សារធាតុ​ស្ពាន់​ធម្មតា​ឲ្យទៅ​ជា​វត្ថុ​ធាតុ​ម្យ៉ាង “​ស្ទើតែ​ដូច​បេះបិទ​” ជាមួយ​មាស និង​ប្រាក់ ។​

​ប្រភេទ​វត្ថុ​ធាតុ មាន​ឫសគល់​ដើម​ជា​ស្ពាន់​នេះ​ដើរតួនាទី​ជា កាតាលីក​រ Catalysts ក្នុង​ការពិសោធន៍​ផលិត​ស្រា​ពី​ធ្យូង​ថ្ម -​ប្រតិកម្ម​មួយ​ដែល​មាន​តែ​លោហៈ​មាន​តម្លៃ​ដូចជា​មាស​ទើប​មាន​សមត្ថភាព​អនុវត្ត​ទៅ​បាន ។​

​ពួកគេ​បាន​ដុត​បន្ទះ​ស្ពាន់​តូច​មួយ​ដោយ​ចរន្ត​ឧស្ម័ន argon ក្តៅ​មាន​បន្ទុកអគ្គិសនី ។ ដំណើរការ​នេះ​ធ្វើឲ្យ​អាតូម​របស់​ស្ពាន់រង​បន្ទុកអគ្គិសនី​ក្នុងពេ​ល​ដែល​គ្រាប់​អេឡិចត្រុ​ង (electron) របស់​វា​ក្លាយទៅជា​ធ្ងន់ ហើយ​ស្ថិរភាព​ជាង ជាហេតុ​នាំ​ឲ្យ​វត្ថុ​ធាតុ​នេះ ប្រែប្រួល​ស្រដៀង​ទៅ​នឹង​មាស​ជាង ព្រោះតែ​សមត្ថភាព​ប្រឆាំង​នឹង​ការ​សឹក​រិច​រិល អុកស៊ីតកម្ម​និង​សីតុណ្ហភាព​ខ្ពស់ ។​

​ការ​សិក្សា​ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Science Advances បាន​បង្ហាញឲ្យឃើញថា វត្ថុ​ធាតុ​ថ្មី​ដែល​ផ្អែក​លើ​អង្គ​ធាតុគីមី “​ស្ពាន់​” អាច​ជំនួស​ឲ្យ​ធាតុមា​សនិង​ប្រាក់ ដែល​មាន​តម្លៃ​ថ្លៃ ក្នុង​វិស័យ​ផលិត​បរិក្ខារ​អេឡិចត្រូនិច ។ ព្រោះថា​តាម​ការប៉ាន់ស្មាន​នោះ សម្រាប់​ផលិត​ទូរស័ព្ទ​ឆ្លាត​វៃ ៤០​គ្រឿង គេ​ត្រូវការ​វត្ថុ​ធាតុមាស​ចម្រាញ់​យក​ចេញ​ពី​រ៉ែ​មាស​មួយ​តោន​ឯណោះ ។​

​ប៉ុន្តែ​អ្វី​ដែល​គួរឲ្យកត់សម្គាល់ និង​បាន “​កើតមានឡើង​” ពី​រឿង​មាស​ក្លែងក្លាយ​គុណភាព​ខ្ពស់ គឺ​ដោយសារ​បច្ចេកវិទ្យា “​កំពូល​” របស់​អ្នកវិទ្យាសាស្ត្រ​ត្រូវបាន​ជន​ទុច្ចរិត យកមកអនុវត្ត ដើម្បី​កេងប្រវ័ញ្ច​យក​ផលចំណេញ​បុគ្គល ។​

​មានន័យ​ថា “​បច្ចេកវិទ្យា​កំពូល​” ត្រូវបាន​បែកធ្លាយ ហើយ​អាជីវករ​ទាក់ទង​នឹង​មាស​ប្រាក់​ទាំងឡាយ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ៕ ចន្ទ្រា​

spot_img
×