Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​គើ​មៗ​ចឹ​ង​ទេ​! តែ​ចូលចិត្ត​លេង​​បាល់ទាត់​ណាស់ ស្ទើរ​ភ្លេច​បាយ​ភ្លេច​ទឹក បើ​មិន​ឲ្យ​លេង​ទេ គឺ​ដឹង​តែ​… (​វីដេអូ​)

spot_img

​សត្វ​ដ​ណ្តើ​ក​ដ៏​ធំ​១​ក្បាល មាន​ឈ្មោះថា Phu Pha បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ការស្រលាញ់​ចូលចិត្ត​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម បន្ទាប់ពី​បានឃើញ​វីដេអូ​វា​ចូលចិត្ត​លេង​បាល់ទាត់​ដូច​មនុស្ស​អីចឹង​ដែរ ដោយ​ប្រើ​ក្បាល​របស់​វា​រុញ​បំ​បុក ។​

​ម្ចាស់​ដ៏​មាន​មោទនភាព​ឈ្មោះ Sompon Dawan អាយុ ៥២ ឆ្នាំ បាន​និយាយថា​៖ «Phu Pha គឺជា​អ​ណ្តែ​ក​ដ៏​រឹងរូស​ណាស់ ហើយ​វា​នឹង​លេង​ជាមួយ​បាល់ទាត់​ក្នុង​រយៈពេល​យូរៗ​តែម្តង ។ សូម្បី​នៅពេល​ខ្ញុំ​ព្យាយាម​ប្រាប់​វា​ឲ្យ​ទៅ​គ្រែ ក៏​វា​នៅតែ​នៅ​ខាងក្រៅ​ដែរ​» ។​

«​វា​បាន​រៀន​លេង​ជាមួយ​បាល់​ដំបូង គឺ​នៅពេល​ក្មេងៗ​កំពុង​លេង​នៅក្នុង​ភូមិ ហើយ​វា​ក៏បាន​ចូលរួម​ក្នុងនោះដែរ ។ វា​ដើរ​តាម​បាល់ ហើយ​ក្មេងៗ​អនុញ្ញាត​ឲ្យ​វា «​ទាត់​» ជាមួយ​ផងដែរ​» ។​

«Phu Pha តែង​លេង​បាល់​ជា​រៀងរាល់ថ្ងៃ ហើយ​វា​នឹងមាន​អារម្មណ៍មិនល្អ​ទេ ប្រសិន​វា​ពុំបាន​លេង ។ ឥឡូវនេះ ខ្ញុំ​អនុញ្ញាត​ឲ្យ​វា​លេង​រៀងរាល់ថ្ងៃ ។ ក្រុម​ដែលជា Idol របស់ខ្ញុំ​គឺ Manchester City ដូច្នេះ Phu Pha ក៏បាន​គាំទ្រ​ក្រុម​នេះដែរ​» ។​

«​ខ្ញុំ​ចង់​ស្វែងរក​មី​ញី​១​ក្បាល​សម្រាប់​វា​បង្កាត់​ពូជ ដើម្បី​មានកូន​មាន​ចៅ ។ បន្ទាប់មក យើង​អាចមាន​ក្រុម​អណ្តើក​១​ក្រុម ដើម្បី​លេង​បាល់ទាត់​» ៕​ ដោយ៖ ឧត្តម

spot_img
×