Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ប្រយ័ត្ន​ត្រូវ​ប្រយែង​ពាក្យសម្តី បញ្ចៀស​បង្កទំនាស់​នៅ​កន្លែងធ្វើការ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ តែ​ត្រូវ​សម្រួល​អារម្មណ៍​ដើម្បី​ឲ្យ​រង់​ឥទ្ធិពល​ដោយ​កត្តា​ខាងក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ។​

​ឆ្នាំ​ខាល ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ចម្រុងចម្រើន មិន​បារម្ភ​ពី​ការខ្វះខាត ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ខាងក្រៅ​ឥទ្ធិពល​ដល់ម​នោ​សញ្ចេ​ត​នា ។​

​ឆ្នាំ​ថោះ ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់​អន្ទះសារ​ហួស​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវមាន​ផែនការ​គ្រប់គ្រង​លុយកាក់​ឲ្យ​ល្អ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ជួប​ឱកាសល្អ​ច្រើន ។ លុយកាក់ គួរ​ស្វែងយល់​ពី​មនុស្ស​នៅ​ជុំវិញ​មុន​សម្រេចចិត្ត​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​ការចែករំលែក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍ឲ្យ​នឹងនរ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ចេះ​សង្កត់ចិត្ត​កុំ​ឆេវឆាវ​ដាក់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ប្រឹងប្រែង​ពេញទំហឹង តែ​លទ្ធផល​ទទួលបាន​បែរជា​មិន​ដូច​បំណង ។ លុយកាក់ ជួប​សំណាងល្អ​បន្តិច​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​រឹងមាំ ។​

​ឆ្នាំ​មមែ ៖ ការ​ងរ រីកចម្រើន តែ​មិន​ត្រូវ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ រង​សម្ពាធ​ច្រើន​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ មិនល្អ ជួប​រឿង​ស្មុគស្មាញ​រំខាន​ចិត្ត​ច្រើន ។ លុយកាក់ ថ្ងៃនេះ​ប្រយ័ត្ន​ត្រូវ​បាត់​របស់​ឬ​លុយកាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ដល់​គូស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ បញ្ចៀស​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ចំណូល​ប្រឈម​ការធ្លាក់ចុះ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​ខ្វែងគំនិត​គ្នា ។​

​ឆ្នាំចរ ៖ ការងារ មិន​រលូន​ល្អ មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​គូស្នេហ៍​អាក់អន់ចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ មានឱកាស​ឈានឡើង​ខ្ពស់ ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ឱកាស​វិនិយោគ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​សិន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕​

spot_img
×