Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

spot_img

​ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ដីពី​ការបង្កើត​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ណុប ចំរើន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្វាយរៀង និង​លោក លី យ៉ាន លេខាធិការ​រង​កណៈក​ម្មា​ធិ​ការ​បក្ស​កុម្ម​នី​ស​ក្រុង​ស៊ី​ភីង និង​គណៈ​ក្រុង​ស៊ី​ភីង ហើយ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​ប្រជុំ​ប្រា​សាក់ សាលាខេត្ត​ស្វាយរៀង ។​

​សូមបញ្ជាក់​ផងដែរ​ថាៈ​នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុង​ទាំងពីរ ផ្តោត​សំំ​ខាន់​ទៅលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ដ្រ និង​បច្ចេកទេស​វប្បធម៌ ការអប់រំ លើកកម្ពស់​ភាព​រីកចម្រើន និង​ការ​អភិ​វ​ឌ្ឋ​នៃ​ទីក្រុង ដោយបាន​បង្ហាញ​ពី មនោ ស​ញ្ចេ​ត​នារ​វាង​ប្រជាជន​ក៏ដូចជា​ប្រទេស​ទាំងពីរ (​កម្ពុជា​.​ចិន​) ផ្តោតទៅលើ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែរ​ក្រវ៉ាត់​មួយ​ធ្វើឱ្យ​វិស័យ​វិនិយោគ​មានការ​រីកចំរើន​ការជំរុញ​អ្នកវិនិយោគទុន​ទៅ​ក្រៅប្រទេស​ស្របទៅតាម​ឱកាស​នេះដែរ​ក្រោយពី​ការចុះ​អនុសារណៈ​កិច្ចព្រមព្រៀង​រវាង​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រួចហើយនោះ​គឺ​យើង​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​វាង​ទីក្រុង​ទាំងពីរ​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ​គណៈ​ប្រ​ភិ​ភូ​ទីក្រុង​ស៊ី​ភីង ខេត្ត​គី​លីន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏បាន​អញ្ជើញ​ប្រតិភូ​សាលាក្រុង​ស្វាយរៀង ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅធ្វើ​ទស្សនៈកិច្ច​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​វាង​ទីក្រុង​ទាំងពីរ​ទៅតាម​ពេលវេលា​សមស្រប​ណាមួយ​ផងដែរ​ ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×