Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនសមត្ថកិច្ចចម្រុះចំនួន៤នាក់ បើករថយន្តប្រដេញឡានដឹកឈើ បង្កឲ្យមានមនុស្សស្លាប់និងរបួស នៅស្រុកកែវសីមា

spot_img

មណ្ឌលគិរី៖ សមត្ថកិច្ចចម្រុះចំនួន៤នាក់ ដែលមានមុខងារជា​ យោធា នគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើ បានប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឲ្យមានមនុស្សស្លាប់និងរបួស ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី នាំខ្លួនមកបើកសវនាការជំនុះជម្រះ ហើយម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ រហូតមានសេចក្តីសម្រេចផ្សេងពីនេះ។

ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរស្ដាប់ចម្លើយរួចរាល់ បញ្ចប់នីតិវីធី នៅស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចំណាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យដែលឃាត់ខ្លួន បានជាក់ស្ដែង៤នាក់នោះ ទី១.លោក យូ​ រ៉ាវុធ​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ ជាយោធា ២.លោក វ៉ាន់​ រួន​ ភេទប្រុស អាយុ៥៤ឆ្នាំ​ ជានគរបាល ៣.លោក ស្រ៊ុន​ ឈួន ​ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ និង៤.លោក សៀង​ ចំរ៉ុង ​ភេទប្រុស​ អាយុ៣៥​ ឆ្នាំ​ ជាមន្ត្រីនគរបាល។ ក្រោយពីតំណាងអយ្យការនសាលាដំបូង បានធ្វើការសាកសួររួចមក ត្រូវបានតំណាងអយ្យការ សម្រេចចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្នជនសង្ស័យទាំង៤នាក់ បញ្ជូនទៅពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានណែកនាំឲ្យ កម្លាំងនៃស្នងការ បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដើម្បីធ្វើការសាកសួរបំភ្លឺ ជុំវិញករណីដេញរថយន្តដឹកឈើមួយគ្រឿង បង្កឲ្យមានគ្រោះថ្នាក់ចរាចរ ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដួលរាបដល់ដី បណ្ដាលឲ្យស្លាប់ស្រ្តីខ្មែរអ៊ីស្លាមម្នាក់ និងរងរបួសស្រាលធ្ងន់៣នាក់ នៅចំណុចគីឡូម៉ែត្រ១៣៦ ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងជិត៧យប់។

សូមបញ្ជាក់ថា នៅវេលា​ម៉ោង​២២ និង​៣០ នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដែល​បាន​បើករថយន្ត​ប្រដេញ និង​កៀរ​រថយន្ត​សាំ​យ៉ុងដឹកឈើ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ចូលទៅ​បុក​ផ្ទះ និង​បុក​មនុស្ស​ស្លាប់​១​នាក់ រងរបួស​៣​នាក់ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី នៅ​ភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ។​
ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ ៖ ១.​យូ រ៉ាវុធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ បុខ​របរ​យោធា​, ២.​វ៉ាន់ រួន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​, ៣.​ស្រ៊ុន ឈួន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​៤.​សៀង ចំ​រ៉ុង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។​
​ដោយឡែក ជនសង្ស័យ​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត ដែល​រត់គេចខ្លួន​រួមមាន ៖ ១.​សៅ សំណាង ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន ជា​អ្ន​បើកឡាន​ប្រដេញ និង​កៀរ​រថយន្ត​បណ្តាលអោយ​ជ្រុល​ចូលទៅ​បុក​ផ្ទះ​និង​បុក​មនុស្ស​ស្លាប់ កំពុង​រត់គេចខ្លួន​, ២.​សៅ រ៉ានី ភេទ​ប្រុស មុខរបរ​អ្នកសារព័ត៌មាន កំពុង​រត់គេចខ្លួន និង​៣.​ប៉ុង កា​នួ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​យោធា កំពុង​រត់គេចខ្លួន ។ ចំពោះ​ជនសង្ស័យ​ដែល​រត់គេចខ្លួន​ទាំង​៣​នាក់​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

spot_img
×