Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប​ន្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​បុរី​ញូវយ៉ក​

spot_img

​មនុស្ស​ជាច្រើន​បាន​រងរបួស ក្រោយ​កា​រប​ន្ទុះ​គ្រាប់បែក​មួយ​ត្រូវបាន​សន្និដ្ឋានថា ជា​ករណី​វាយប្រហារ​ភេរវកម្ម​បានកើត​ឡើង​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​កណ្តាល​មជ្ឈមណ្ឌល Manhatan បុរី​ញូវយ៉ក (​អាមេរិក​) នៅថ្ងៃនេះ ។​

​ប៉ូលីស​ចាប់​ឃាត់ខ្លួន​ជនល្មើស​ភ្លាម​ក្រោយ​កា​រប​ន្ទុះ​

​តាម Telegraph ករណី​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​កៀក​ទីលាន​យុគ្គសម័យ វេលា​ម៉ោង ៧ និង ២៥ នាទី​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ នេះ ។ សមត្ថកិច្ច​នៅ​តំបន់​បានធ្វើការ​ជម្លៀស​មនុស្ស​ភ្លាមៗ​ចេញពី​តំបន់​នោះ ។​

ABC News ដកស្រង់​ព័ត៌មាន​ពី​ប៉ូលីស​ក្រុង​ញូវយ៉ក ឲ្យ​ដឹងថា ការផ្ទុះ​នេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៣ នាក់ រងរបួស ។ ប៉ូលីស​បាន​ចាប់ខ្លួន​ជនល្មើស ហើយ​ជាបឋម​អះអាងថា នេះ​ជា​គ្រាប់បែក​ច្នៃ ។​

ជនល្មើសឈ្មោះ Akayed Ullah

​ជនល្មើស​ត្រូវបាន​កំណត់​អត្តសញ្ញាណ គឺជា​បុរស​អាយុ ២៧ ឆ្នាំ ឈ្មោះ Akayed Ullah ស្លៀក​សម្លៀកបំពាក់​មាន​ខ្សែភ្លើង​ក្នុង​ខ្លួន ។ វា​មាន​ដើមកំណើត​នៅ Bangladesh ហើយ​មក​រស់នៅ​អាមេរិក ៧ ឆ្នាំ មកហើយ ។​

​ប្រភពពី RT វិញ ឲ្យ​ដឹងថា ប៉ូលីស​បាន​សន្និដ្ឋានថា នេះ​ជាការ​វាយប្រហារ​មួយ​ទាក់ទិន​ដល់​ភេរវកម្ម ។ ជនល្មើស​ជា​អ្នក​វាយប្រហារ​មិន​អាជីព ហើយ​វា​រង​ឥទ្ធិពល​ពី​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ជុំវិញ​រឿង «Jerusalem» ។​

​ករណីនេះ​កើតឡើង​ក្រោយ​ការវាយប្រហារ​ដោយ​រថយន្ត​ដឹកជញ្ជូន បើកបរ​ដោយ​បុរស​សញ្ជាតិ​អាមេរិក​ដើមកំណើត Uzbekistan ពុំបាន​២​ខែ​ផង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨ នាក់ នៅ​បុរី​ញូវយ៉ក​នេះ​ផងដែរ ៕ ដោយ​៖ សូ​យ​ន​

spot_img
×