Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពា​នរង្វាន់​កីឡាវាយកូនគោល និង​ជប់លៀង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​ ៖​ នៅ​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កីឡាវាយកូនគោល និង​អញ្ជើញ​ជប់លៀង​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» ដែល​បាន​សម្ពោធ​កាលពី​ម្សិលមិញ​ថ្ងៃទី ២៩ ធ្នូ និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបញ្ចប់​ភ្លើងសង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម «​នយោបាយ ឈ្នះ ឈ្នះ​» របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ ហ្គា​ឌិន ស៊ី ធី​។ នេះ​បើ​យោងតាម​Facebook ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាយ​ប់​ថ្ងៃទី​៣០​ធ្នូ​២០១៨​។​

​ពិធី​យប់​នេះ​ក៏មាន​ការបាញ់​កាំជ្រួច​អបអរសាទរ​នៅក្បែរ​វិមាន​ឈ្នះ ឈ្នះ ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ និង​ការបញ្ចប់​សង្គ្រាមស៊ីវិល​ដែល​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​។​

​នៅក្នុង​ឱកាស​ដ៏​មហោឡារិក​ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​នេះ គឺមាន​កីឡាករ​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រកួត​សរុប​ចំនួន ១៩៩​នាក់ ក្នុងនោះ​មាន​កីឡាករ​បរទេស​ចំនួន ៦៧​នាក់ ដែល ១១ នាក់​ជា ឯកអគ្គរាជទូត រដ្ឋទូត ប្រចាំ​នៅ​កម្ពុជា​ដែល​មកពី ១០ ប្រទេស​ដូចជា អាល្លឺម៉ង់​, ប៉ា​គី​ស្ថាន​, ឡាវ​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ថៃ​, វៀតណាម​, ចិន និង​កូរ៉េ និង ៥៦​នាក់​ផ្សេងទៀត ជា​ធុរកិច្ច​ជន​មកពី​ប្រទេស សិង្ហ​បុរី​, អាល្លឺម៉ង់​, ប៉ា​គី​ស្ថាន​, ឡាវ​, ប្រ៊ុយណេ​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ថៃ វៀតណាម​, ចិន និង​កូរ៉េ​។ ដោយឡែក​ការប្រកួត​ជា​ក្រុម​មាន​ចំនួន ៦៩​នាក់ និង​ឯកត្តជន​ចំនួន ១៣០ នាក់ ក្នុងនោះ​កីឡាការិនី​ចំនួន ២០​នាក់ ។​

​ក្រោយពី​ការប្រកួត​ពេញ​មួយ​ថ្ងៃនេះ ជា​លទ្ធផល ជ័យលាភី​លេខ​១​បាន​ទៅលើ ក្រុមកីឡា​វាយកូនគោល​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ លេខ​២ បាន​ទៅលើ ក្រុមកីឡា​វាយកូនគោល របស់ ឯ​.​ឧ ចម​ប្រសិទ្ធ និង លេខ​៣ បាន​ទៅលើ​ក្រុមកីឡា​វាយកូនគោល របស់ ឯ​.​ឧ នាង ផាត​។ ចំពោះ​លទ្ធផល ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ក្នុងការ​ប្រកួត​ជា ឯកត្តជន​វិញ គឺ​កីឡាករ កីឡាការិនី​ដែល​ទទួល​ពានរង្វាន់​មាន​ចំនួន ១៨ នាក់​។​

​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡាវាយកូនគោល​ពេញ​មួយថ្ងៃ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​នៃ​ការសម្ពោធ​វិមាន ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ជាពិសេស​ទៀត​នោះ គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា ស្របពេល​កីឡាវាយកូនគោល​កំពុង​មានការ​រីកចម្រើន​នាពេល​បច្ចុប្បន្ននេះ ដែល​ពេលនេះ​កម្ពុ​ជាមាន​ទីលាន​វាយកូនគោល​ចំនួន ១០ ទីតាំង ដូចជា​នៅ​រាជធានី​ភ្នំពេញ​, ខេត្តកំពង់ស្ពឺ​, ខេត្តកោះកុង និង ខេត្តសៀមរាប​។​

​ជាមួយគ្នា​នេះសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ជូន​ដល់​កីឡាករ និង​កីឡាការិនី ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​កីឡាវាយកូនគោល​ក្នុងថ្ងៃនេះ និង​បានផ្តល់​កិត្តិយស​ថតរូប​អនុ​វស្សា​វ​រី​យ៍​ជាមួយ​ក្រុម​កីឡាករ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ក្រៃលែង ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×