Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ម្នាក់​នាំ​កូន ទៅមុខ​វាំង បោះ​ពោត​ឲ្យ​ព្រាប​ស៊ី ត្រូវ​សន្តិសុខ​ខណ្ឌដូនពេញ ផាកពិន័យ​អស់ ២​ម៉ឺន​រៀល​

spot_img

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​បាន​សរសេរ​លើ​គណ​នី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ខ្លួន​គ្រាន់តែ​ទិញ​ពោត ទៅ​បោះ​ឱ្យ​ព្រាប នៅមុខ​វាំង ត្រូវ​សន្ដិសុខ​ខណ្ឌ​ផាកពិន័យ​អស់​២​ម៉ឺន​រៀល ដោយ​ចោទថា បោះ​គ្រាប់ពោត ជាការ​បោះចោល​សំរាម ។​

​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ RothAngle បាន​បញ្ជាក់ថា “​មក​បោះ​ពោត​មុខ​វាំង​ឲ្យ​ព្រាប​ស៊ី​សោះ គេ​ថា​ជា​ករណី​ចោល​សំរាម ផាក​អស់​២០.០០០​រៀល​អត់​ដឹងថា​គេ​ចេញ​ច្បាប់​ថ្មី​អីចឹង​សោះ សំខាន់​ក្នុង​ក្រដាស​ផាកពិន័យ​គេ​ថា (​មួយ​ម៉ឺន​រៀល​គត់​) តែ​យក​២០.០០០​រៀល អត់​យល់​ទេ ដល់​អីចឹង​? ជួយ share ផង ក្រែង​បងប្អូន​ណា មានបំណង​ចង់ទៅ​បោះ​ពោត​មុខ​​វាំង​អី ប្រយ័ត្ន​ត្រូវគេ​ផាក​ដូច​ខ្ញុំ (​មិនមែន​មាន​ពេល​អង្គុយ​សរសេរ​ទេ តែ​លោ​កស​និ្ត​សុខ​គាត់​ផ្ដាំ ឲ្យ​ជួយ​ប្រាប់តៗ​គ្នា​) អីចឹង​មានតែ​ផុស facebook ឲ្យ​គេ​ដឹងផង​”​។​

​បន្ទាប់ពី​ស្ត្រី​រូបនោះ បាន​សរសេរ​អំពី​ដំណើររឿង​សមត្ថកិច្ច​ខណ្ឌដូនពេញ ផាកពិន័យ​រឿង​បោះ​គ្រាប់ពោត ឲ្យ​ព្រាប​ស៊ី ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន និង​មានការ​ចាប់អារម្មណ៍ ហើយ​ថា​រឿងនេះ​ពិតជា​ប្លែក​មែនទែន ព្រោះ​ពួកគេ​ទៅ​បោះ​រាល់ដង មិនដែល​ជួប​រឿងនេះ​ទេ​។ ហើយក៏​មិនដែល​បាន​ជួប​សន្ដិសុខ​ខណ្ឌដូនពេញ ដើរ​មើល​និង​ផាកពិន័យ​អីចឹង​ដែរ​។ រឿង​មួយទៀត ដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ គឺ​ក្នុង​ក្រដាស​ដាក់​១​ម៉ឺន​រៀល ដល់ពេល​ផាក​មែនទែន បែរជា​ទារ​ដល់​២​ម៉ឺន​រៀល​ទៅវិញ​។​

​ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាល​ខណ្ឌដូនពេញ នៅ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Angkor Post និង​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Roth Angle អំពី​ការផាកពិន័យ​ស្ត្រី​ម្នាក់ ដែល​បាន​បោះ​ចំណី​ព្រាប នៅខាងមុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌ សូមបញ្ជាក់​ជូន​ដូចខាងក្រោម​៖ យោង​អនុក្រឹត្យ​លេខ ១១៣​អនក្រ​.​បក ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន របស់​រាជរដ្ឋាភិបាល​កម្ពុជា មាត្រា ៤២ វាក្យ​ខ័​ណ្ឌ​ទី​១ ចែងថា ​៖

​បុគ្គល​ដែល​បោះចោល​សំរាម សំណល់​រឹង ទីប្រជុំជន នៅលើ​ទីសាធារណៈ តាម​ដងផ្លូវ ទីវាល​ដី​កម្មសិទ្ធិ ឬ​ទីកន្លែង​ដែល​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់​ការបោះ​ចោល​សំរាម សំណល់​រឹង​ទីប្រជុំជន ដូច​មានចែង​ក្នុង​មាត្រា ២០ នៃ​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ការផាកពិន័យ​អន្តរការណ៍​ជា​ប្រាក់ និង​ទណ្ឌកម្ម ដូចខាងក្រោម ​៖

– ចំនួន ២០.០០០ (​ពីរម៉ឺន​)​រៀល ចំពោះ​អ្នកដំណើរ អ្នក​ទេសចរណ៍ និង​ត្រូវ​ប្រមូល​សម្អាត​យកទៅដាក់​ធុងសំរាម​សាធារណៈ ។ ….. ដូច្នេះ ឈ្មោះ ដា រី ត្រូវបាន​ផាកពិន័យ លើ​ករណី​ចោល​សំរាម ជា​ទឹកប្រាក់​ចំនួន ២០.០០០​រៀល (​ពីរម៉ឺន​រៀល​គត់​) ដោយ​ចេញ​ប័ណ្ណ​ផាកពិន័យ​ជូន​គាត់​ចំនួន ២​សន្លឹក ដូច​មាន​ក្នុង​រូប​បញ្ជាក់ ។ បន្ថែម​ពីលើ​នេះ រដ្ឋបាល​ខណ្ឌដូនពេញ បាននិងកំពុង​អនុវត្ត​ច្បាប់ ដោយ​ធ្វើការ​ផាកពិន័យ ចំពោះ​ជន​ណា ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ហើយ​ក្នុងករណី មានការ​រឹងរូស មិន​គោរព​តាម​ការណែនាំ​ទេ រដ្ឋបាល​ខណ្ឌ នឹង​អនុវត្ត​វិធានការ​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×