Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស់​ម្នាក់ ថ្លើមធំ​ហ៊ាន យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តក្រចេះ ដើរ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​

spot_img

​ក្រចេះ​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ លោក អេង ចំណាប់ បា​នស​ម្រ​ច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ជា​បណ្តោះអាសន្ន នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត នា​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​នេះ ដោយ​ចោទប្រកាន់​ពីបទ ឆបោក បន្ទាប់ពី​ជននេះ​បាន​យកឈ្មោះ ថ្នាក់ដឹកនាំ​ក្នុង​ខេត្តក្រចេះ​ជាច្រើន​នាក់ ដើរ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ​។

​ជនសង្ស័យ​រូបនេះ ឈ្មោះ ព្រហ្ម ណី​រដ្ឋ អាយុ​២៩​ឆ្នាំ រស់នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៨​ខែធ្នូ នៅក្នុង​ក្រុង​ក្រចេះ ក្រោយពី​ជននេះ បាន​ជួយ​និយាយ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ ដោយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត ទៅ​គំរាមកំហែង​យកលុយ​ពី​អ្នករកស៊ី​ដឹកឈើ​។​

​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ លោក ជា សុ​ភ័​ក្រ បានឱ្យដឹងថា ជន​ម្នាក់នេះ គឺ​បានធ្វើ​សកម្មភាព ជិះ​រថយន្ត​របស់ខ្លួន​ដើរ​ប្រមូល​ពី​រថយន្ត​ដឹកឈើ​អស់​រយៈពេល​ជាង​១​ខែ​មកហើយ ក៏ដូចជា​ចេញមុខ​រត់ការ​រថយន្ត​ដឹកឈើ​ឱ្យ​ក្រុម​ឈ្មួញ​មួយចំនួន ដោយ​ជននេះ​បាន​យកឈ្មោះ មន្ត្រី​ជំនាញ​ជាច្រើន​នាក់ ទៅ​បោក​បញ្ឆោត​យកលុយ​ពី​រថយន្ត​ដឹកឈើ​ទាំងនោះ ។​

​លោក​ថា ជន​ម្នាក់នេះ ត្រូវបាន​តំណាង​អយ្យការ​ខេត្ត សម្រេច​ចេញ​ដីការ​ឃុំខ្លួន នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​នេះ ៕ ដោយ ​៖ ​រចនា​

spot_img
×