Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​សូម​ប្រុងប្រយ័ត្ន​! រថយន្ត​១​គ្រឿង បោះពួយ​យ៉ាង​លឿន ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​បណ្តាល​ឲ្យ​របួស​៨​នាក់ នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំ​បង​

spot_img

​ខេត្តបាត់ដំបង ៖ រថយន្ត​កាមរី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន បានគេច​ពី​មនុស្ស​ថ្មើរជើង​ដើរកាត់​ថ្នល់​ម្នាក់ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ក្រឡាប់​ខ្លួនឯង បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​-​ស្រាល ចំនួន​៨​នាក់ តែ​នេះ​ជា​សំណាងល្អ​មួយ ដែល​គ្រោះថ្នាក់​នេះ មិនមាន​អ្នកណាម្នាក់​ស្លាប់​នោះទេ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨៖១៥​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​បើតាម​លោក ស្វាយ សំអាត អធិការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បណ្តាលមកពី​រថយន្ត​បើក​លឿន ហើយ​គេច​ជាមួយ ថ្មើរជើង​ម្នាក់ ក៏​បើក​គេច​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់ និង​ស្រាល​ចំនួន​៨​នាក់ មាន​ក្មេង​ចាស់​ប្រុស​ស្រី​ផង​។​

​លោក​បាន​បញ្ជាក់ថា ពេលនេះ​កម្លាំង​របស់លោក កំពុង​ជួយសង្គ្រោះ​ដឹក​ជនរងគ្រោះ ទៅ​មណ្ឌល​សុខភាព​តា​ក្រី​ហើយ​។ ដោយឡែក ជនរងគ្រោះ​ទាំងអស់ មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×