Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែ​ធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​បាន​ថ្នាក់លើ​គាំទ្រ អ្នក​រួម​ការងារ​ស្រឡាញ់​ទុកចិត្ត ហេតុនេះ​ការងារ​របស់​អ្នក​រីកចម្រើន​គួរ​ជាទី​គាប់ចិត្ត​។ ជា​ថ្ងៃ​ដ៏​សប្បាយរីករាយ​ដោយសារ​ចំណូល​ហូរ​ចូល​ដូច​ទឹក​។ មនោសញ្ចេតនា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​គុណសម្បត្តិ និង​ចំណូលចិត្ត​របស់​ខ្លួន​ដូច្នេះ​អ្នក​កុំ​អស្មិ​មានៈ​អំពី​ខ្លួនឯង​។ ទិស​ល្អ​ទិស​អាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ លឿង ។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ស្ថិរភាព មាន​ព័ត៌មាន​ល្អៗ​ជាច្រើន​នឹង​មក​ដល់​អ្នក​។ យីអ៊ុន​កំពុង​ឡើង​អាច​សាកល្បង​វិនិយោគ​ធំដុំ​បាន​។ មនោសញ្ចេតនា រេ​ដូច​ចុង​ស្រល់ ពុំ​ទាន់​ប្រាកដ​ជា​មួយ​នរណាម្នាក់​។ ទិស​ល្អ​ទិស​អាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​បង្ហាញ​ទេពកោសល្យ​របស់ខ្លួន​។ ថ្ងៃនេះ​រកស៊ី​លក់ដូរ​អ្វី​ក៏​បាន​ចំណេញ​ច្រើន​។ មនោសញ្ចេតនា កាដូ​ដ៏​តូច​មួយ​របស់​អ្នក​នឹង​ធ្វើឲ្យ​ដៃគូ​ភ្ញាក់ផ្អើល​សប្បាយចិត្ត​យ៉ា​ង​ខ្លាំង​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ សភាព​ផ្លូវចិត្ត មិន​នឹងនរ ឥទ្ធិពល​ច្រើន​ដល់​ការងារ ងាយ​មាន​ភាព​អសកម្ម​។ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​ក្នុងការ​ធ្វើ​វិនិយោគ​។ មនោសញ្ចេតនា មានរឿង​រំខាន​ចិត្ត​បន្តិច បង្ក​ការឈ្លោះប្រកែក​គ្នា​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា គ្មាន​អ្វី​ប្រែប្រួល ត្រូវ​ព្យាយាម​បន្ថែមទៀត ទើប​សង្ឃឹម​បាន​ជោគជ័យ​។ ពុំ​មាន​ឱកាស​ទាញ​ចំណូល​ថែម​ត្រូវ​រង់ចាំ​សិន​។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ត្រូវ​ម្ចាស់ការ​ភ្លាម​ទើប​អាច​បន្ត​ពង្រីក​ទំនាក់ទំនង​បាន​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ក្រហម , ស្វាយ​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ខ្លាំង ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​សម្រាក​កុំឲ្យ​ឥទ្ធិពល​ដល់​សុខភាព​។ ថ្ងៃនេះ​មាន​លាភ​ចូល ទោះ​តិច ឬ​ច្រើន​ក៏​ធ្វើឲ្យ​អ្នក​សប្បាយ​ចិត្តដែរ​។ មនោសញ្ចេតនា អាច​ឈាន​មួយ​ជំហាន​វែង​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ដំណើរការ​ដោយ​ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេច​តាម​ផែនការ​។ វិនិយោគ​អំណោយផល​ល្អ ចំណូល​កើនឡើង​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ប៉ុន្តែ​កុំ​អង្គុយ​នៅ​តែ​ផ្ទះ ត្រូវ​ព្យាយាម​ចេញ​ក្រៅ​ជួបជុំ​មិត្តភក្តិ ។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ផ្ទៃមេឃ , បៃតង​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​ចេះ​មាន​គំនិត​ផ្ទាល់ខ្លួន កុំឲ្យ​អ្នក​ដទៃ​បញ្ជា​។ វិនិយោគ​ស្ថិរភាព ចំណូល​ក៏​នឹងនរ​។ មនោសញ្ចេតនា ពេល​នឿយហត់​គួរ​ត្រឡប់មក​ជុំ​គ្រួសារ គឺជា​វិធី​បន្ថែម​ថាមពល​ឲ្យ​ខ្លាំងក្លា​មកវិញ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ចង់​សម្រេច​ជោគជ័យ​ក្នុង​ការងារ​ត្រូវ​ប្រឹងប្រែង​ជាង​សព្វថ្ងៃ​នេះ​ទៀត​។ ចំណូល​មាន​ដូច​ធម្មតា ពុំ​កើនឡើង​ថែម​ល្អ​បំផុត​ចប់​ម៉ោង​ធ្វើការ​គួរ​ត្រឡប់មក​ផ្ទះ​ភ្លាម​។ មនោសញ្ចេតនា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ទស្សនៈ និង​គោលជំហ​ដោយឡែក ការ​ដែល​អ្នក​សំណូមពរ​ដៃគូ​ត្រូវធ្វើ​អ្វី​តាម​ខ្លួន​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​បន្ថែមភាព​តានតឹង​។ ទិស​ល្អ​ទិស​អាគ្នេយ៍ តំណម​ទិសឦសាន​។ ពណ៌​គាប់​ប្រសើរ​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មាន​ឱកាសល្អ​បាន​ជួប​អតិថិជន​ធំ​អាច​ចុះ​កិច្ចសន្យា​រយៈពេល​វែង​។ រាសី​ឡើង លុយកាក់​ហូរ​ចូល​យ៉ាង​គាប់​ចិត្ត​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ និង​សុភមង្គល​។ ទិស​ល្អ​ទិស ឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ សម្ភា​ធ​រៀនសូត្រ និង​ការងារ​ធ្វើឲ្យ​អ្នក​តានតឹង ត្រូវ​រក​វិធី​សម្រួល​អារម្មណ៍ តាំងស្មារតី​ទើប​អាច​ដោះស្រាយ​ការលំបាក​បាន​។ ថ្ងៃនេះ​អ្នក​នឹងត្រូវ​ចាយ​ខ្ទង់​ប្រាក់​យ៉ាងច្រើន​មួយ​ក្រៅ​គម្រោង​។ មនោសញ្ចេតនា ៖ មានទំនាស់​ត្រូវ​រួមគ្នា​រក​វិធី​ដោះស្រាយ ប្រសិន​មិន​ដូច្នេះ​ទេ មនោសញ្ចេតនា​ប្រឈម​នឹង​ការបែកបាក់​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ អាស្រ័យ​ដោយ​ការព្យាយាម ម៉ឺងម៉ាត់ និង​ម្ចាស់ការ​ក្នុង​ការងារ ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​ទទួលបាន​លទ្ធផល​ដូច​ចិត្ត​។ ចំណូល​ស្ថិរភាព ពុំ​មាន​អ្វី​គួរឲ្យ​បារម្ភ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ ការយកចិត្តទុកដាក់​របស់​គូស្នេហ៍​ជា​ថាមពល​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​រាល់​ឧបសគ្គ​។ ទិស​ល្អ​ទិស​ឦសាន តំណម​ទិសនិរតី​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕​

spot_img
×