Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ចេញ​សេចក្តី បដិសេធ​ជុំវិញ​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ថា សម្តេច​ហាមឃាត់ រូបលោក​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តី​បដិសេធ​ជុំវិញ​ការចោទប្រកាន់​របស់លោក សម រង្ស៊ី ថា សម្តេច​ហាមឃាត់​រូបលោក​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ​សេចក្តីប្រកាស​បដិសេធ ថ្មីៗ​នេះ​ក្នុងការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី បាន​និយាយ​ចោទប្រកាន់ មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​មកលើ​រូបខ្ញុំ អំពី​ដំណើរការ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា នាពេល​កន្លងមក​។ ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​និយាយថា ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ នោះ​គឺជា​ពាក្យសម្តី​មួលបង្កាច់ ដើម្បី​បិតបាំង​ភាព​កំសាក រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់ខ្លួន តែប៉ុណ្ណោះ​។ ក្នុងនាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាកនយោបាយ ខ្ញុំ​ដូចជា​មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះទេ​។ ប្រការនេះ​ខុស​ទាំង​ស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​អាច​ផ្តល់ឱកាស​គ្រប់ពេលវេលា​ឲ្យ សម រង្ស៊ី មាន​លេស​វាយប្រហារ​មកលើ​រូបខ្ញុំ​វិញ នៅពេលដែល​សមត្ថកិច្ច​បានទទួល​ដីកា​ដើម្បី​ចាប់ខ្លួន សម រង្ស៊ី រួចហើយ​។

ខ្ញុំ​សូមបញ្ជាក់ថា លោក​សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចហើយ​។ ទណ្ឌិត​រូបនេះ​សម្រេច​រត់គេចខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ​ឬ​យ៉ាងណា​នោះ​វា​ស្ថិតនៅលើ​បុគ្គល សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ គ្មាន​អ្នកណា​ហាមឃាត់​ឡើយ​។ ការចេញ​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី គឺ​ត្រូវ​បានប្រកាស​ជា​សាធារណៈ ហើយ​ការបញ្ជាក់​របស់ខ្ញុំ​ចំពោះ​សារព័ត៌មាន និង​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ អំពី​ដីកាចាប់ខ្លួន​នេះ គឺធ្វើឡើង​ជា​សាធារណៈ ដែល​មិនមាន​អ្វី​ជា​អា​ថ៍កំ​បាំង​ឡើយ ។ ការដែល សម រង្ស៊ី និយាយថា ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយនិង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ​គឺជា​រឿង​ភូតកុហក​បោកប្រាស់​សុទ្ធសាធ ប្រការនេះ​សម រង្ស៊ី ចង់​ឲ្យ​សាធារណៈមតិ មានការ​ភ័ន្ត​ច្រ​លំ​មកលើ​រូបខ្ញុំ និង​ជា​ល្បិចកល​នយោបាយ​របស់លោក សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ​។

ធាតុពិត​គឺ សម រង្ស៊ី ទេ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ​។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក សម រង្សី តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​និង​សម រង្ស៊ី បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ័ អំពី​សេចក្តីព្រាង​កិច្ចព្រមព្រៀង​មួយ រវាង​គណបក្ស​ទាំងពីរ​។ ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ខ្ញុំ និង សម រង្ស៊ី បាន​ឯកភាព​ទាំងស្រុង ហើយ​សង្ឃឹមថា នៅ​ព្រឹក​ថ្ងែ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នឹង​បាន​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រាង​នោះ​នៅក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​។ ប៉ុន្តែ​ផ្ទុយ​ពី​ការរំពឹងទុក ពេល​ចាប់ផ្តើម​ភ្លាម កឹម សុខា បាន​ជំទាស់​នឹង​សេចក្តីព្រាង នោះ​ទាំងស្រុង ដែល​នាំ​ឲ្យ​កិច្ចចរចារ​ត្រូវ​បរាជ័យ ហើយ​ពួកគេ​ងាក​ទៅរក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្តទៀត​។ បញ្ហា​នេះ​ទេ ដែល​បញ្ជាក់ថា សម រង្សី ជា​មនុស្ស​ពិបាក​ធ្វើការ និយាយ​បាតដៃ​ជា​ខ្នងដៃ មិន​ទៀងត្រង់ ក្រឡិចក្រឡុច មិន​ទទួលខុសត្រូវ និង​អាច​និយាយបានថា​គឺ សម រង្ស៊ី ទេ​ជា​អ្នកបោក​ខ្ញុំ​។

ខ្ញុំ​សូមបញ្ជាក់ថា ខ្លួន​ខ្ញុំ​ផ្ទាល់​បានរួម​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គ្រប់​កាលៈទេសៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជាង​៤០​ឆ្នាំ​កន្លងមកហើយ​។ ជោគជ័យ​នៃ​ការបោះឆ្នោត​អា​ណ្តិ​តទី​៦​កន្លងទៅនេះ​បានបញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​នូវ​ការឯកភាព​ខ្ពស់ និង​ភាព​កាន់តែ​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ ​៖ ​កូ​ឡាប​

ការប្រកាស​បដិសេធរ​បស់​សម្ដេច​ក្រឡាហោម ស ខេង ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ថ្មីៗ​នេះ ទណ្ឌិត សម រង្ស៊ី បានផ្តល់​បទសម្ភាសន៍​ជាមួយ​តាមរយៈ​វិទ្យុ​អាស៊ីសេរី បាន​និយាយ​ចោទប្រកាន់ មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​មកលើ​សម្ដេច​ក្រ​ឡា​ហោម ស ខេង អំពី​ដំណើរការ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា​។

 

spot_img
×