Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​កូរ៉េខាងត្បូង ស្នើសុំ​ឲ្យ​ធ្វើ​កិច្ចប្រជុំ​កំពូល​ឲ្យ​ច្រើន​ក្នុង​ឆ្នាំ ២០១៩

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើការ​ប្តេជ្ញា​ថា​នឹង​ជួបគ្នា​ឲ្យ​បាន​ញឹកញាប់​ជាមួយនឹង​
​មេដឹកនាំ​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន​ក្នុង​ឆ្នាំ ២០១៩ ដើម្បី​ពិភាក្សាគ្នា​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​នៅក្នុង​សំបុត្រ​ដ៏​កម្រ​មួយ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​បាន​ថ្លែងថា គាត់​ចង់​ស្វែងរក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ការលុបបំបាត់ចោល​​អាវុធ ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​ជាមួយគ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​គីម ជុង​អ៊ុន​ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ ចំពោះ​ការដែល​គាត់​មិនបាន​ធ្វើដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ឆ្នាំ ២០១៨​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង មិនបាន​បញ្ជាក់ថា​សំបុត្រ​នោះ​ផ្ញើមក​យ៉ាង​មិច​នោះទេ ប៉ុន្តែ​គាត់​បាន​ចាត់ទុកថា​វា​គឺជា​ភាពកកក្តៅ និង​បាន​និយាយថា លោក គីម ជុង​អ៊ុង​សរសេរ​ពី​​ការប្តេជ្ញាចិត្ត​របស់គាត់​ក្នុងការ​មក​ទស្សនៈកិច្ច​មកកាន់​ទីក្រុង​សេ​អ៊ូ​ល​។​

​សូមបញ្ជាក់ថា កាលពី​ខែកញ្ញា​កន្លងទៅ ប្រ​ធា​នាធ​បិត​កូរ៉េខាងត្បូង បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង និង​បាន​ជួបពិភាក្សា​គ្នា​ជាមួយនឹង គីម ជុង​អ៊ុន​។ មេដឹកនាំ​កូរ៉េខាងជើង​ក៏បាន​សន្យាថា​នឹង​មក​ទស្សនៈកិច្ច​ទីក្រុង​សេ​អ៊ុ​ល​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​បែរជា​ខកខាន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×