Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​បញ្ជាក់ថា ខ្លួន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ការងារ​ជាមួយ​អា​មេ​រិច

spot_img

​មហា​យក្ស​ចិន​បាន​បញ្ជាក់ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ការងារ​ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច​​បន្ទាប់ពី​កិច្ចចរចារ​ពាណិជ្ជកម្ម​របស់​មហាអំណាច​ទាំងពីរ​មាន​ភាព​រីកចម្រើន​ទៅមុខ​។​

​ចិន​ថ្លែងថា ខ្លួន​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយនឹង​អា​មេ​រិច ដើម្បី​អនុវត្ត​ការព្រមព្រៀង​គ្នា ដែល​បាន​ព្រមព្រៀងគ្នា​កាលពី​កិច្ចប្រជុំ​កំពូល G20 ក្នុង​ខែធ្នូ​នេះ​។​

​នៅ​កិច្ចប្រជុំ​កំពូល កាលពីដើម​ខែធ្នូ​នេះ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពន្យា​ពេល​​ការ​កំណត់​ពន្ធ​លើ​ទំនិញ​នាំចូល រយៈពេល​ចំនួន ៩០​ថ្ងៃ​ដើម្បី​ធ្វើការ​ចរចារ​គ្នា​។​

​ការ​ថ្លែង​ពី​ឆន្ទៈ​របស់​ចិន បាន​កើតឡើង​ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើការ​បង្ហោះ​សារ​ក្នុង Twitter ថា ទំនាក់ទំនង​កំពុង​រីកចម្រើន បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​​តាមរយៈ​ទូរស័ព្ទ​ជាមួយនឹង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​នៅក្នុង​សារ លោក ត្រាំ​បញ្ជាក់ថា កិច្ចចរចារ​កំពុងធ្វើដំណើ​រ​ទៅមុខ​យ៉ាង​រលូន​។​

​សូមបញ្ជាក់ថា មុនពេល​មាន​កិច្ចប្រជុំ​កំពូល G20 នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន មហាអំណាច​សេដ្ឋកិច្ចពិភពលោក​អា​មេ​រិច បានធ្វើការ​ព្រមាន​ថា ខ្លួន​កំពុង​ពិចារណា​កំណត់​ពន្ធ​​ចំនួន ២៥​ភាគរយ​លើ​ទំនិញ​របស់​ចិន ដែលមាន​តម្លៃ ១៥២​ពាន់​លាន​ដុល្លា ដែល​អត្រាពន្ធ​នេះ ច្រើនជាង ២​ដង​លើ​ពន្ធ​ធម្មតា ដែលមាន​ត្រឹមតែ ១០​ភាគរយ​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×